ក្រុមហ៊ុនមួយ ឈ្មោះថា MisoSoupDesign ដែលមានទីតាំងស្ថិតនៅ ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក និង មានសាខា នៅទីក្រុង តូក្យូ និង ទីក្រុង ប៉េសេលូណា បានបង្កើតចាន ដ៏ពិសេសម្យ៉ាង មានឈ្មោះថា anti-loneliness Ramen bowl។

គំនិតនៃការបង្កើតចានគោមនេះ គឹសម្រាប់ជួយដល់ អ្នកដែលញុំាបាយតែម្នាក់ឯង អោយលែងមានអារម្មណ៏ឯកោ ។ ម្យ៉ាងវិញទៀត គំនិតនៃការបង្កើតនេះ គឺ សម្រាប់អ្នក ដែលចង់ញុំាបាយ និង ប្រើប្រាស់ទូរសព្ទ័ដៃ iPhone ក្នុងពេលតែមួយ។

ការរចនារបស់ចាននេះ គឺមានកន្លែងដាក់ ទូរសព្ទ័នៅចំហៀងម្ខាង ដែលអាចអោយ អេក្រង់របស់ទូរសព្ទ័នៅចំពីមុខរបស់អ្នកប្រើប្រាស់ យ៉ាងងាយស្រួល។ វាផ្តល់អោយនូវ ការរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ បងប្អូនតាម បណ្តាញសង្គម Skype  ឬ មើលវីដេអូ ជាដើម ទោះបីជា កំពុង ពិសារអាហាយ៉ាងណាក៏ដោយ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះចានគោមនេះ?



ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]