រុស្ស៊ី៖ ទារកអភ័ព្វម្នាក់កើតមកមានជើង៣ ប្រដាប់ភេទ២ (លិង្គ) និងគ្មានរន្ធទ្វារធំ​ (រន្ធគូទ) ត្រូវបានក្រុមគ្រូពេទ្យអះអាងថា នឹងទទួលបានជីវិតថ្មីធម្មតាមកវិញ ក្រោយពីការវះកាត់។​

ការថតស្កេន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមប្រភពសារព័ត៌មាន ក្រុមគ្រូពេទ្យនៅក្នុងទីក្រុងម៉ូស្គូ (Moscow) ប្រទេសរុស្ស៊ី បានជឿជាក់ថា ទារកដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ កើតមកមានជើង៣ ដុះនៅចំកណ្តាលជើងទាំងពីរ បូករួមទាំងមានប្រដាប់ភេទ២ និងគ្មានរន្ធទ្វារធំនោះ គឺជាទារកភ្លោះដែលពុំទទួលបានការរីកចម្រើនលូតលាស់ពេញលក្ខណៈ កំឡុងបង្កកំណើតនៅក្នុងស្បូនរបស់ម្តាយ។  

ទារករងគ្រោះ

ប្រភពដដែលបន្តថា កំឡុងពពោះនោះ ម្តាយរបស់ទារកខាងលើនេះ ក៏បានទៅថតពិនិត្យមើល ហើយក៏បានដឹងពីស្ថានភាពរបស់កូនប្រុសខ្លួនផងដែរ។ ប៉ុន្តែមិនថាយ៉ាងណា ដោយសារតែ ទឹកចិត្តជាម្តាយស្រលាញ់កូន នាងក៏បានបដិសេធក្នុងការរំលូតកូននេះចោល ដោយទុករហូតសម្រាលបានដោយធម្មជាតិ (មិនវះកាត់)។

គួរឲ្យដឹងថា ទារកអភ័ព្វនេះ កើតនៅក្នុងខែកក្កដា ឆ្នាំ២០១៨ ខណៈបើគិតមកទល់ឥឡូវនេះ គេមានអាយុប្រហែល១៤ខែហើយ។

ប្រតិបត្តិការវះកាត់

ក្រោយការសម្រាលទារកនេះ ក៏ត្រូវបានក្រុមគ្រូពេទ្យជំនាញ សម្រេចធ្វើការវះកាត់ជាបន្ទាន់មួយ ដើម្បីឲ្យគេមានរន្ធទ្វារធំអាចបន្ទោរបង់បាន។ រយៈពេលមួយខែក្រោយមក (ក្រោយកើត) ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Holy Vladimir Children’s Hospital ក្នុងទីក្រុងម៉ូស្គូ ក៏បានសម្រេចធ្វើការវះកាត់យកជើងទី៣ ដែលដុះនៅកណ្តាលនោះចេញ ពីសំណាក់វេជ្ជបណ្ឌិតល្បីឈ្មោះ លោក Yury Sokolov អាយុ៥៥ឆ្នាំ ដោយទទួលបានជោគជ័យផងដែរ។

ទារករងគ្រោះក្រោយទទួលការវះកាត់តាមដំណាក់កាល

ប្រភពបានឲ្យដឹងទៀតថា ការវះកាត់ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ទៀត ពោលគឺ កាលពីកំឡុងខែកុម្ភៈ នាដើមឆ្នាំ២០១៩ កន្លងទៅនេះ ទារកខាងលើ ក៏ទទួលបានការវះកាត់ប្រដាប់ភេទមួយចោល រួមនឹងសរីរាង្គឬបំពង់ទឹកនោមទីពីររបស់គេចោលផងដែរ។

មកទល់ពេលនេះ ក្រុមគ្រូពេទ្យបានអះអាងថា ការវះកាត់ត្រូវបានកំណត់ត្រឹមត្រូវតាមទីតាំងនៃរាងកាយវិញផងដែរ។ ហើយក្រុមវេជ្ជបណ្ឌិតក៏បានជឿជាក់ដែរថា ទារក ឬកុមារខាងលើនេះ នឹងទទួលបានជីវិតថ្មីរស់នៅធម្មតាដូចគេឯង។

ប្រតិបត្តិការវះកាត់

គួរឲ្យដឹងបន្ថែមថា បច្ចុប្បន្នកុមារមានអាយុប្រហែល ១៤ខែហើយ។ ក្រោយបានឆ្លងការវះកាត់ជាច្រើនដំណាក់កាល ពេលនេះកុមារខាងលើក៏អាចដើរបាន ក៏ដូចជាអាចធ្វើសកម្មភាពបានជាច្រើនផ្សេងទៀតផងដែរ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ប្រតិបត្តិនៃការវះកាត់មួយបន្ថែមទៀត ក៏នឹងត្រូវធ្វើឡើងនារយៈពេល ៣ខែក្រោយនេះទៀតផងដែរ ទៅលើផ្នែកបន្ថែមនៃរន្ធទ្វារធំ៕

ប្រតិបត្តិការវះកាត់
មន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]