ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តជាច្រើនស្គាល់ ពីតារាចម្រៀងស្រីជើងចាស់ ដ៏មានប្រជាប្រិយភាព អ្នកនាង សួន ចន្ថា ជាក់ជាមិនខាន ដែលបច្ចុប្បន្ននេះ លោកស្រីមិនសូវជាមុខនៅលើកញ្ចក់ទូរទស្សន៍ច្រើនក៏ពិតមែន តែតារាចម្រៀងស្រីរូបនេះ ហាក់បីជាមានភាពមមាញឹកខ្លាំង ទៅលើការច្រៀងនៅតាមបណ្ដាកម្មវិធីអាពាហ៍ពិពាហ៍ ទៅវិញ។
លើសពីនេះទៅទៀតនោះ អ្នកនាង សួង ចន្ថា ក៏ទទួលបានការចាប់អារម្មណ៍ ទៅលើការបកស្រាយបទចម្រៀងរបស់ខ្លួន ខ្លាំងដដែល ទោះបីជាពេលសព្វថ្ងៃនេះ ខ្លួនមានវ័យច្រើនក៏ពិតមែន តែអ្នកនាង នៅតែបកស្រាយបានយ៉ាងពីរោះមិនចាញ់ពីមុននោះទេ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ អ្វីដែលមានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ សម្រស់របស់អ្នកនាង សួន ចន្ថា នៅតែរក្សាបានភាពស្រស់ស្អាតខ្លាំងដដែល ស្ទើរតែមើលមិនឃើញភាពចាស់របស់ខ្លួនទាល់សោះ ធ្វើឲ្យបណ្ដាប្រិយមិត្តលាន់សរសើរគ្រប់គ្នាតែម្ដង ។
គួរឲ្យដឹងផងដែរថា ក្នុងពេលបច្ចុប្បន្ននេះអ្នកនាង សួន ចន្ថា មានវ័យមិនតិចជាង៥០ឆ្នាំនោះទេ តែតារាចម្រៀងស្រីដ៏ប្រជាប្រិយភាពរូបនេះ មើលទៅសម្រស់មិនចាញ់តារាស្រីៗដែលជំនាន់គ្នានោះទេ៕
តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]