គេថា ស្រឡាញ់ខ្លាំង ទើបប្រចណ្ឌ តែការប្រចណ្ឌខ្លាំងជារឿងដែលល្ងង់ និងមិនទុកចិត្តគ្នាទៅវិញទេ។ ស្នេហា បែបក្មេងៗ ឬយុវវ័យ ទាល់តែមានការប្រចណ្ឌខ្លះៗទើបមានន័យ តែជីវិតប្រពន្ធប្ដី ការប្រចណ្ឌ គឺជារឿងដែលល្ងង់ និងមិនទុកចិត្តលើប្ដីប្រពន្ធខ្លួនឯងទៅវិញទេ។

បានគ្នាជាប្ដីជាប្រពន្ធហើយ បើរវល់តែប្រចណ្ឌ បិទសិទ្ធិសេរីភាពគ្នា វាមិនល្អនោះទេ ទោះយ៉ាងណា មនុស្សរស់នៅសព្វថ្ងៃ ត្រូវតែមានទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនខ្លះហើយ មិនថាស្រី ឬប្រុសទេ ចេះរួសរាយរាក់ទាក់ រាប់អានគេ ទើបអាចរស់ក្នុងសង្គម និងអាចចេញរកស៊ីបាន បើរវល់តែគិត និងហាមប្រពន្ធមិនឱ្យមានទំនាក់ទំនងជាមួយអ្នកនេះ ឬអ្នកនោះ ហាមប្ដីមិនឱ្យនិយាយជាមួយមនុស្សស្រីនេះ ឬមនុស្សស្រីនោះ ប្រាកដណាស់ថា មិនបាច់ធ្វើការ រកស៊ីអីទេ នៅតែក្នុងផ្ទះ ហួងហែង បិទសិទ្ធិគ្នាហ្នឹងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

ជាប្ដីប្រពន្ធនឹងគ្នាហើយ ត្រូវតែជឿជាក់ និងទុកចិត្តគ្នា កុំគិតតែប្រចណ្ឌ ហួងហែង បិទសិទ្ធិសេរីភាពគ្នាអី រៀនគោរពគ្នា​ ឱ្យតម្លៃគ្នា សាងទំនុកចិត្តដល់គ្នា ហើយចាប់ដៃគ្នាធ្វើការរកស៊ី សាងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនឱ្យល្អ ទើបជីវិតគូមិនមានបញ្ហា។ ការប្រចណ្ឌ ហួងហែង ខឹងគ្នា ងរងក់ រករឿងឈ្លោះគ្នាហ្នឹង គឺបានតែស្នេហាក្មេងៗ ក្រោមម្ភៃឆ្នាំ ដែលមិនទាន់ចេះគិតអីតែប៉ុណ្ណោះ។ តែសម្រាប់យើងមានប្ដី មានប្រពន្ធហើយ គេហៅថាវ័យចាស់ចិត្ត ចាស់គំនិត ល្មមចេះគិត និងចិត្តត្រូវតែធ្ងន់ ចេះអត់ធ្មត់ អត់ធន់ឱ្យបានខ្ពស់ ការឈ្លោះប្ដីប្រពន្ធ កើតពីការប្រចណ្ឌហួងហែងនេះ គឺជារឿងដែលល្ងង់ខ្លាំងបំផុតហើយ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]