កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា តារារ៉េបដ៏ល្បីល្បាញដែលជាគ្រាប់ពេជ្រកម្ពុជា លោក វណ្ណដា មានបងប្រុសម្នាក់ ឈ្មោះថា ម៉ាន់ វណ្ណឌី ដែលថ្ងៃនេះផងដែរ គឺជាថ្ងៃមង្គលការរបស់លោក។ ជាពិសេស មុនថ្ងៃការមួយថ្ងៃ វណ្ណដា បានបង្ហាញការអបអរទៅកាន់បងប្រុសរបស់លោកយ៉ាងកក់ក្ដៅផងដែរ។

វណ្ណដា 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រឡេកមកមើលថ្ងៃមង្គលការក្នុងថ្ងៃនេះផ្ទាល់ ដែលត្រូវនឹងថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២៤ គេឃើញអ្នកលេងបណ្ដាញសង្គមបានបង្ហោះរូប លោក វណ្ណដា ក្នុងឈុតបុរាណ ពណ៌ទឹកប៊ិច យ៉ាងសង្ហារ អង្គុយក្នុងរោងការ និយាយលេងជាមួយញាតិមិត្តមីងៗ។

បងប្រុសវណ្ណដា និង ភរិយា

មិនតែប៉ុណ្ណោះ វណ្ណដា បានបង្ហាញខ្លួនយ៉ាងសាមញ្ញ ជាមួយនឹងគូស្នេហ៍របស់លោក កញ្ញា ឡូរិន ដែលរូបនាងក៏តុបតែងខ្លួនយ៉ាងសាមញ្ញដែរ។ ជាមួយគ្នានេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក​ ក្រោយពីឃើញរូបភាពទាំងនេះហើយ ក៏បានចូលខមិនសរសើរគ្រប់ៗគ្នា៕

ប្រភព៖ ម៉ាណា មង្គល សំអាងការ

វណ្ណដា
វណ្ណដា និង ឡូរិន
វណ្ណដា
វណ្ណដា
វណ្ណដា និង ឡូរិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណដា