ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាប្រុសដ៏មានប្រជាប្រិយភាពលោកប៉ែន ចំរ៉ុង និងភរិយា បានធ្វើការរៀបចំកម្មវិធីមង្គលការយ៉ាងអធិកអធម ដែលមានភ្ញៀវកិតិ្តយសជាច្រើនបានចូលរួម ក្រោមការរៀបចំយ៉ាងស្អាត ប្រៀបដូចកម្មវិធីធ្វើនៅក្រោមបាតសមុទ្រយ៉ាងដូច្នោះ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានការលេចឡើងនូវវីដេអូPre Wedding របស់តារាប្រុសរូបនេះ និងភរិយា ដែលបានរៀបចំឡើងយ៉ាងប្លែកភ្នែកគូរឲ្យចាប់អារម្មណ៍ ជាមួយនឹងឈុតឆាកជាច្រើន បូករួមនឹងការលើកស្ទួយសម្លៀកបំពាក់ជាច្រើនសម័យយ៉ាងគួរឲ្យចាប់អារម្មណ៍តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះលោកក៏បានរួមបញ្ចូលជាមួយនឹង ឧបករណ៍ភ្លេងខ្មែរមួយចំនួន ដែលធ្វើឲ្យកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ស្របពេលដែលនៅក្នុងនោះក៏មានឈុតឆាកព្រះនាងមច្ឆា ក៏ដូចជាការស្លៀកពាក់បែបសម័យលង្វែង និងសម័យបុរាណយ៉ាងស្អាត។
ទន្ទឹមនឹងវីដេអូមួយនេះដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាំគ្នាសរសើរដល់លោកគ្រប់គ្នា ដែលបានយកគំនិតមកថតបែបនេះយ៉ាងប្លែក និងគួរឲ្យចាប់អារម្មណ៍ខ្លាំងខុសពីPre Wedding ដទៃតែម្តង៕
សូមទស្សនាវីដេអូ ខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖












បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]