មានរបស់ខ្លះ ឬមនុស្សខ្លះ យើងត្រូវដឹង និងទទួលស្គាល់ការពិតថាយើងបាត់បង់ហើយ យើងមិនអាចថែរក្សាបានរហូតនោះទេ ព្រោះវាមិនមែនជារបស់យើង។ ដឹងថាការបាត់បង់អ្វីមួយ ឬមនុស្សជាទីស្រឡាញ់ពិតជាឈឺចាប់ខ្លាំងណាស់ តែបើយើងនៅតែមិនព្រមព្រលែង ហើយបើកចិត្តទទួលស្គាល់ការពិតទេ​ វានឹងរឹតតែធ្វើឱ្យយើងឈឺចាប់ទ្វេដង ហើយឈឺចាប់យូរអង្វែងទៀតផង អាចនឹងឈឺមួយជីវិតក៏ថាបានដែរ។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលដែលត្រូវបាត់បង់អ្វីមួយ មិនថាជារបស់ ឬក៏មនុស្សទេ ទោះស្រឡាញ់ខ្លាំងប៉ុនណាក៏ដោយ ត្រូវតែព្រមទទួលស្គាល់ការពិតថា យើងបានព្យាយាមថែរក្សាហើយ តែវានៅតែមិនអាចរក្សាបាន វានៅតែបាត់បង់ទៅ នេះក៏ព្រោះតែវាមិនមែនជារបស់យើង ទើបវាមិនអាចនៅបន្តរហូតជាមួយយើងបែបហ្នឹង។

រូបតំណាង

ជាពិសេសគឺជាមួយនឹងមនុស្សតែម្តង  ហើយមនុស្សខ្លះបើគេចង់ចាកចេញទៅហើយនោះ ទោះយើងព្យាយាមចង់ឃាត់គេទុក ចងផ្អោបជាប់នឹងខ្លួនប៉ុនណា ក៏នៅតែមិនអាចគង់វង្ស ទោះមិនមែនពេលនេះ ក៏ថ្ងៃណាមួយ គង់តែបែកបាក់ ឬបាត់បង់ដដែលហ្នឹង។ ចាំតែម្យ៉ាងទៅថា បើជារបស់យើងពិតមែន គង់តែវិលត្រឡប់មករកយើងវិញថ្ងៃណាមួយមិនខាន តែបើមិនមែនទេ ក៏ដោះលែង ហើយព្រមបើកចិត្តទទួលស្គាល់ការពិតទៅថា យើងអស់កម្ម អស់និស្ស័យហើយ កុំធ្វើបាបខ្លួនឯងឱ្យឈឺចាប់ និងសោកស្ដាយ ឱបវិប្បដិសារីយូរពេក វាមិនល្អសម្រាប់យើងខ្លួនឯងនោះទេ។

អ្វីដែលយើងគួរធ្វើបន្ទាប់ពីបាត់បង់ ឬបែកបាក់នោះគឺត្រូវផ្ដើមជីវិតសាជាថ្មីដោយក្ដីសង្ឃឹម និងស្នាមញញឹមរីករាយនឹងអ្វីដែលនៅមាន ហើយរៀនថែរក្សាឱ្យបានល្អទើបជីវិតមិនមានវិប្បដិសារី ឬសេចក្ដីទុក្ខមកយាយីធ្វើបាបយើងបាន៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]