ឥណ្ឌូនេស៊ី៖ រុក្ខជាតិ Rafflesia ត្រូវបានគេសំដៅជាញឹកញាប់ថាជា "ផ្កាបិសាច" សម្រាប់លក្ខណៈប៉ារ៉ាស៊ីតរបស់វានិងក្លិនស្អុយដែលគួរឱ្យស្អប់ខ្ពើម។ មន្ត្រីអភិរក្សសត្វព្រៃឥណ្ឌូនេស៊ីជាអ្នកដែលបានរកឃើញផ្កាដ៏ចម្លែកនិងអស្ចារ្យនេះ។

យោងតាមមជ្ឍមណ្ឌលធនធានធម្មជាតិ និងអភិរក្សនៅភាគខាងលិចកោះស៊ូម៉ាត្រាបានឱ្យដឹងថា កម្រងផ្កាដែលបានរីកដុះដាលនៅព្រៃខាងលិចកោះស៊ូម៉ាត្រាមានទំហំជាង១២០ សង់ទីម៉ែត្រ ដែលវាគឺជាប្រភេទផ្កាដែលធំបំផុតមិនធ្លាប់មាន។
គួរឱ្យដឹងផងដែរថា វាក៏ជាទីតាំងតែមួយដែលគេធ្លាប់បានរកឃើញរុក្ខជាតិមួយនេះកាលពីឆ្នាំ២០១៧ ប៉ុន្តែកាលនោះវាមានទំហំតូចជាងផ្កាថ្មីនេះជាង ១០ សង់ទីម៉ែត្រ។ ប្រភេទផ្កាទៀតសោធគឺយើងអាចមើលឃើញផ្ការបស់វា នៅពេលដែលវារីកឡើងប៉ុណ្ណោះ។

ផ្កានេះមិនមានឫស ឬ ស្លឹកទេ - វាគឺប្រភេទរុក្ខជាតិបញ្ញើក្អែក។ វាស្រូបយកទឹកនិងសារធាតុចិញ្ចឹមពីរុក្ខជាតិដ៏ទៀតដើម្បីចិញ្ចឹមជីវិតរបស់វា។ មាត់ចំហរបស់ផ្កានេះ គឺវាបញ្ចេញក្លិនស្អុយស្រដៀងនឹងសាច់រលួយដែលគេតែងហៅថា "ផ្កាសាកសព" ។
ប៉ុន្តែសម្រាប់កម្រងផ្កាដ៏ធំនេះ វាមិនអាចរស់នៅបានយូរដូចរុក្ខជាតិដទៃបានទេ។ មាត់របស់វានឹងបើកបានតែមួយសប្ដាហ៍ប៉ុណ្ណោះ មុនពេលវារលួយហើយងាប់ទៅវិញ។ ដូច្នេះផ្កាធំបំផុតនៅលើផែនដីគឺរស់នៅលើពិភពលោកក្នុងរយៈពេលខ្លីបំផុត៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]