មនុស្សដែលប្រើមនោសញ្ចេតនាខ្លាំងជាងខួរក្បាល ច្រើនតែត្រូវទទួលរងនូវអារម្មណ៍ឈឺចាប់ ខូចចិត្ត និងត្រូវគេកេងចំណេញ មានតែខាតបង់ និងខកបំណងតែប៉ុណ្ណោះ។​ សម្រាប់មនុស្សអាក្រក់ ធ្វើរឿងល្អវាពិតជាពិបាក វាក៏ដូចគ្នាដែរដែលឱ្យ មនុស្សល្អ ទៅធ្វើរឿងអាក្រក់វាក៏មិនងាយ។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិត ធ្លាប់ត្រូវគេធ្វើបាបចិត្ត ធ្លាប់ឈឺចាប់ ខូចចិត្ត ខកបំណងជាច្រើនដងច្រើនសា ពេលខ្លះក៏គិតថាចង់ធ្វើជាមនុស្សអាក្រក់ម្ដង ចង់ធ្វើជាមនុស្សសាវាម្ដង ចង់ធ្វើជាមនុស្សអាត្មានិយមម្ដង តែក៏នៅតែមិនអាចធ្វើបាន ព្រោះវាមិនមែនជាចរិតពិតរបស់ខ្លួនឯង។ គ្រប់ពេលដែលចង់ធ្វើបាបគេ ចេះតែនឹកឃើញដល់ពេលដែលខ្លួនឯងធ្លាប់ត្រូវគេធ្វើបាបចិត្ត ធ្លាប់ត្រូវគេមើលងាយ ធ្លាប់ពឹងគេ គ្មានអ្នកណាជួយ វាឈឺចាប់កម្រិតណា វាអស់សង្ឃឹម និងបាក់ទឹកចិត្ត ទើបមិនដាច់ចិត្តនឹងធ្វើរឿងអស់ទាំងនេះទៅលើអ្នកផ្សេង។

រូបតំណាង

ចុងក្រោយ នៅតែមិនអាចឱ្យខ្លួនឯងធ្វើនូវរឿងដែលមិនល្អបានដដែល ដូចពាក្យគេថា សុខចិត្តធ្វើល្អលើមនុស្សខុស កុំឱ្យធ្វើខុសលើមនុស្សល្អ គ្រប់ពេលដែលចង់ធ្វើរឿងមិនល្អ ចង់ធ្វើបាបចិត្តគេ ចង់ធ្វើជាមនុស្សអាត្មានិយម មិនដឹងមិនឮ ចេះតែខ្លាចធ្វើខុសលើមនុស្សល្អ ទីបំផុត នៅតែមិនអាចលុបមនោសញ្ចេតនាមួយនេះបាន​។ តែយ៉ាងហោចណាស់ ក៏អាចឱ្យខ្លួនឯងឆ្លាត និងរឹងមាំជាងមុនដែរ ហើយក៏មិនឱ្យគេបោកប្រាស់ និងធ្វើបាបចិត្តបានដូចមុនទៀត ព្រោះហត់នឿយនឹងត្រូវគេកេងចំណេញ ធ្វើបាប និងមើលងាយហើយ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]