ត្រូវហើយ មានស្នេហា ជួបការបរាជ័យ តែងតែខូចចិត្ត ខកបំណង ហើយក៏រមែងមានពេលយំសោកបោកខ្លួន វាគឺជារឿងធម្មតាទៅហើយ។ ប៉ុន្តែសួរថា យំរួចហើយ ខូចចិត្តក៏ច្រើនដែរ តើអ្នកអាចទទួលបានមេរៀន ឬលទ្ធផលណាមួយដែលល្អប្រសើរឱ្យខ្លួនឯងហើយឬនៅ?

ធ្វើជាមនុស្សរឹងមាំ ឈឺចាប់កុំយូរពេក យំក៏កុំយូរពេកដែរ យំល្មមៗដើម្បីបន្ធូរអារម្មណ៍ ខូចចិត្តដើម្បីទុកជាមេរៀន ជួបរឿងបរាជ័យ ដើម្បីរកផ្លូវពង្រឹងខ្លួនឯងឱ្យរឹងមាំ មិនមែនចេះតែខូចចិត្ត ឈឺគ្រាំ រហូតធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សទន់ជ្រាយ ឬធ្វើអ្វីលែងកើតនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រូវដឹងថា បើគេទៅចោលយើងហើយ បើគេចាកចេញពីជីវិតយើងហើយ ក៏កុំបណ្ដោយឱ្យខ្លួនឯង ឈឺចាប់ដោយសារតែគេច្រើនពេក ព្រោះបើយើងខូចចិត្តព្រោះតែគេ វាក៏គ្មានអ្វីដែលល្អសម្រាប់យើងដែរ ហើយវាក៏រឹតតែមិនចំណេញ ដែលត្រូវទៅចំណាយពេលឈឺចាប់ ខូចចិត្តអត់ប្រយោជន៍ ដោយសារតែមនុស្សដែលគ្មានតម្លៃសម្រាប់យើងនោះ៕

រូបតំណាង
រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]