ថៃ៖ កាលពីមួយរយៈពេលមុននេះ មានការលេចឮនូវព័ត៌មានមួយថា Taew Natapohn នឹងត្រូវចាប់ដៃគូជាមួយនឹង Nadech Kugimiyas សម្ដែងរឿងភាគថ្មីដែលមានចំណងជើងថា Miti Tee Sam ដែលជាប្រភេទរឿងបែបអភិនីហារ ទាក់ទងជាមួយនឹងបាបបុណ្យ ឋានសួគ៌ ឋាននរកជាដើម។ អ្វីដែលសំខាន់ រឿងភាគមួយនេះ ត្រូវបានផលិតដោយក្រុមការងារផលិតកម្ម ដែលធ្លាប់ផលិតរឿង Nakee ផងដែរ ជាហេតុធ្វើឲ្យអ្នកគាំទ្ររំពឹងទុកថា រឿងមួយនេះក៏នឹងផ្ទុះល្បីខ្លាំង ដូចរឿង Nakee អ៊ីចឹងដែរ។
ប៉ុន្តែពេលនេះ បែរជាមានការលេចឮជាថ្មីមកថា រឿង Miti Tee Sam បានផ្លាស់ប្ដូរតួឯកស្រីបាត់ទៅហើយ ដោយតារាសម្ដែងដែលចូលមកជំនួសតំណែងរបស់ Taew Natapohn នោះគឺ Bow Maylada ជាតារាស្រីដែលទើបនឹងបញ្ចប់កុងត្រានៅទ្រនំប៉ុស្តិ៍លេខ៧ ហើយសម្រេចឈានជើងចូលមកកាន់ប៉ុស្តិ៍លេខ៣វិញ។ ដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសគឺអារម្មណ៍មិនអស់ចិត្តរបស់អ្នកគាំទ្រ Taew ដោយសារពួកគេនឹកស្មានមិនដល់ថា Taew ត្រូវរបូតតំណែងតួឯកស្រីសម្រាប់រឿងមួយនេះ។ ប៉ុន្តែអ្នកខ្លះទៀត ក៏អបអរសាទរចំពោះការសម្រេចចិត្តចូលទ្រនំប៉ុស្តិ៍លេខ៣ របស់ Bow Maylada ហើយថែមទាំងបានរួមសម្ដែងជាដៃគូជាមួយនឹងតារាប្រុសជួរមុខ Nadech Kugimiyas នៅក្នុងសាច់រឿងល្អៗបែបនេះថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្វីត្បិតតែយ៉ាងនេះក្ដី ក៏ព័ត៌មានមួយនេះមិនទាន់ត្រូវបានប្រកាសជាផ្លូវការ ដោយខាងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ នៅឡើយទេ៕
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]