ស្នេហានៅពេលចាប់ផ្តើមប្រៀបដូចនឹងពន្លឺថ្ងៃ ដែលផ្តើមរះចែងចាំងពេញពន្លឺ ពោរពេញទៅដោយ​ភាពស្រស់​ស្អាត​ភ្លឺថ្លា ហើយស្នេហាក៏មានទីបញ្ចប់ដូចព្រះអាទិត្យអស្ដង្គត។ ពេលខ្លះជីវិតគឺដើរដល់ចំណុចមួយដែលគ្មានអារម្មណ៍​ថាឈឺ គ្មានអារម្មណ៍ថាត្រូវការអ្វី គ្មានអ្វីដែល​អាចប៉ះសង​បានក៌ព្រោះស្នេហា ពាក្យ "ស្រលាញ់តែមួយម៉ាត" ហេតុអ្វីវាមាន​ឥទ្ធពលខ្លាំងដល់ម្លឹង? បេះដូងមនុស្សម្នាក់ដែលខំដាក់​ចិត្ត​ស្រលាញ់​លះបង់គ្រប់បែប​យ៉ាង​ដើម្បីគេ​ទាំងដែល​ចុង​ក្រោយ​គឺសល់តែការក្បត់ចិត្តលួចលាក់មានជនទីបី។

មានយុវវ័យច្រើនណាស់ដែលធ្លាប់ឆ្លងកាត់ជីវិតស្នេហាមុនពេលរៀបការ ពេលខ្លះមនុស្សខ្លះគ្រាន់តែដើរកាត់ចូលមក​ក្នុងជីវិតយើងរយៈពេលវែង ឬក៏ខ្លីដោយបន្សល់ទុកនូវការខូចចិត្ត ឬក៏ជាកាចង់ចាំណាមួយដោយគ្មានថ្ងៃបំភ្លេចបាន។ស្នេហាប្រៀបបានខ្លែងជក់ខ្យល់ដែលកំពុងហោះលើវេហា វាគង់អីនឹងធ្លាក់មកវិញនៅពេលអស់ខ្យល់។ សូមយើង​កុំរំពឹង​ទុកខ្ពស់ពេកកុំជឿជាក់លើអ្វីដែលមិនទាន់កើតឡើង ជាពិសេស​គឺស្នេហាថ្ងៃនេះស្រលាញ់ថ្ងៃស្អែកក៏អាច​ប្រែ​ប្រួល​៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូ​បដំណាង
រូ​បដំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]