ភ្នំពេញ៖ លោក គង់ សុគន្ធា ហៅ លោក ខ្យង ដែលប្រិយមិត្តភាគច្រើនស្គាល់ថាជាស្វាមីរបស់តារាកំប្លែងល្បីប្រចាំប្រទេសកម្ពុជា អ្នកនាង កាតុ ថ្ងៃនេះស្រាប់តែទទួលបានតំណែងថ្មីនៅក្នុងផលិតកម្ម ថប់ ម្ញូហ្ស៊ិក របស់ក្រុមហ៊ុនថោន។

ក្នុងនោះផងដែរ អ្នកភ្លេងរូបនេះដែលសព្វថ្ងៃមានតួនាទីជា Producer របស់ស្ថានីយទូរទស្សន៍ថោន រួចមកហើយនោះ ក៏បានមកបំពេញតួនាទីកាន់កាងារជា ប្រធានគ្រប់គ្រងទូទៅផលិតកម្មថប់ ម្ញូហ្ស៊ិក បន្ថែមពីលើមុខនាទីដែលមានស្រាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា នាមួយរយៈចុងក្រោយគូស្វាមីភរិយាមួយគូនេះ ហាក់មានការងារយ៉ាងច្រើនជាមួយផលិតកម្មថោន និងក្រុមហ៊ុនថោនទាំងមូល រួមមានដូចជាចម្រៀង សម្តែង ពិធីករ និងអ្នកផលិតកម្មវិធីផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក ខ្យង និងក្រុមការងារ
លោក ខ្យង និងក្រុមការងារ
លោក ខ្យង និងក្រុមការងារ
លិខិតចាត់តាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ