យល់ដឹង៖ គូស្នេហ៍ភាគច្រើន តែងតែមាន កាខ្វែងគំនិតនឹងគ្នា រវាងការរក្សាទំនាក់ទំនង របស់ពួកគេ ជាលក្ខណៈបែបPrivate និងPublic។ ហើយភាគច្រើន នៃចិត្តមនុស្សស្រី តែងចង់ឲ្យមិត្តប្រុសរបស់ខ្លួន បើកបង្ហាញ ប្រាប់មនុស្សរាល់គ្នា ថាខ្លួនជាសង្សាររបស់គេ។
ដូច្នេះហើយ ទើបមានសំណួរមួយ បានចោទសួរថា តើស្នេហាបែបPrivate និងPublic មួយណា មានក្តីសុខជាង? ជាការពិត បើនិយាយទៅ ចំណងស្នេហ៍ដែលមានក្តីសុខពិត គឺវាមិនអាស្រ័យទៅលើPrivate ឬpublic នោះទេ តែវាគឺអាស្រ័យទៅលើចិត្ត របស់មនុស្សច្រើនជាង។
ជារួមទៅ ស្នេហាបែបPrivate និងPublic មានក្តីសុខ តាមបែបម្យ៉ាងម្នាក់៖
១. ស្នេហាបែបPrivate
ស្នេហាបែបPrivate មានភាពងាយស្រួល ត្រង់ថាទោះបីជា អ្នកមានស្នេហា មានការឈ្លោះប្រកែក ឬបែកបាក់គ្នា ក៏គ្មានអ្នកដឹង ហើយអ្នកក៏មិនសូវ មានសម្ពាធផងដែរ។
ម្យ៉ាងវិញទៀត អ្នកក៏កាន់តែអាច រក្សាទំនាក់ទំនងនោះ ជារបស់ខ្លួនឯង ដោយគ្មានបងប្អូន សាច់ញាតិ ឬមិត្តភក្តិ ណាមកបំផ្លាញ ទំនាក់ទំនងឬ មនោសញ្ចេតនារបស់អ្នក បាននោះដែរ។
២. ស្នេហាបែបPublic
ស្នេហាបែបPublic មានក្តីសុខត្រង់ថា អ្នកអាចបើកបង្ហាញ ប្រាប់មនុស្សគ្រប់គ្នា ជាពិសេសគឺ មិត្តភក្តិលើបណ្តាញសង្គម អំពីចំណងស្នេហ៍ ដ៏ផ្អែមល្ហែមរបស់អ្នក ធ្វើឲ្យអ្នករាល់គ្នា កោតសរសើរ និងយល់ថាអ្នកកំពុងតែ មានក្តីសុខខ្លាំង ព្រោះរើសបានដៃគូ ដ៏ល្អម្នាក់ផងដែរ។
យ៉ាងណាមិញ ស្នេហាទាំងពីរប្រភេទ សុទ្ធតែមានលក្ខណៈ ប្លែកៗពីគ្នា ក៏ប៉ុន្តែ ចំណងស្នេហ៍ដែលមានក្តីសុខពិត មិនអាចកាត់ក្តីបានគ្រាន់តែ អាស្រ័យទៅលើបែបPrivate ឬ Public តែប៉ុណ្ណឹងនោះទេ។ ព្រោះគ្រប់យ៉ាងគឺ មនុស្ស២នាក់ អ្នកបង្កើតឡើង ដូច្នេះមនុស្ស២នាក់នោះ ក៏ជាអ្នករក្សា និងស្វះស្វែង រកក្តីសុខឲ្យគ្នាផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]