គេថា មនុស្សយើងបានមកជួបគ្នា ក៏ព្រោះតែមាននិស្ស័យ ទើបអាចក្លាយជាមិត្ត ជាបងប្អូន ជាគូ ជាប្ដីប្រពន្ធនឹងគ្នា ប៉ុន្តែពេលខ្លះ ការដែលយើងបានមកជួបមនុស្សខ្លះ មិនមែនព្រោះតែនិស្ស័យនោះឡើយ ផ្ទុយទៅវិញ វាបែរជាមកជួបព្រោះតែមានកម្មពៀរ ដែលត្រូវលាងជម្រះនឹងគ្នាតែប៉ុណ្ណោះ។

មនុស្សដែលមកជួបគ្នា មានតែរឿង មានបញ្ហា នាំការលំបាក ភាពវេទនា ធ្វើឱ្យគ្នារងទុក្ខ ទឹកភ្នែក ឈឺចាប់ នេះហើយជាកម្មពៀរ។ ហើយវាក៏រឹតតែវេទនានោះគឺ ដឹងហើយថានៅជាមួយគេ ឬក៏ស្រឡាញ់គេ មានតែទុក្ខ មានតែទឹកភ្នែក ការឈឺចាប់ តែបែរជាមិនព្រមចាកចេញ មិនព្រមព្រលែងគេ នោះហើយដែលហៅថា កម្មក្រាស់ ដឹងច្បាស់ថា ទំនាក់ទំនងដែលសាងឡើងមិនមានភាពល្អប្រសើរ មិនមានអ្វីដែលជាសុភមង្គល តែព្រោះកម្មច្រើនពេក ចង់ចាកចេញក៏មិនរួច ដូចគេថា មនុស្សមិនទាន់អស់កម្ម ប្រាកដជាមិនស្លាប់ឡើយ គឺត្រូវរស់នៅដើម្បីលាងជម្រះកម្មឱ្យអស់ ទើបអាចចាកផុតរកសុខបាន។ ជួនកាល គឺមកពីយើងជំពាក់កម្មគេច្រើនពេក ទើបត្រូវមកជួបគ្នា ដើម្បីសងបំណុលកម្មនោះឱ្យអស់ ជីវិតរស់ ដើម្បីដោះបំណុលកម្ម គឺជារឿងរបស់មនុស្សលោកយើងហើយ។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចដែលធ្លាប់ដឹង និងឃើញហើយថា កន្លងមកនេះ គឺពិតជាមានមែន មនុស្សខ្លះ នៅទ្រាំរួមរស់ត្រាំត្រែងនឹងសេចក្ដីទុក្ខវេទនា ហើយយើងតែងគិតថា បើពិបាកយ៉ាងហ្នឹង ម៉េចមិនព្រមដើរចេញទៅ? ពេលខ្លះ យើងគិត យើងនិយាយវាងាយស្រួលណាស់ តែសម្រាប់អ្នកដែលជាម្ចាស់កម្មពៀរ គឺមិនមែនជារឿងដែលងាយធ្វើនោះឡើយ ព្រោះកម្មចងភ្ជាប់ ដូច្នេះ គ្មានវិធីណាដែលអាចទម្លាក់ចោលបាន ក្រៅតែពីទ្រាំឱ្យផុតកម្ម ទើបអាចមានសេរីភាព និងបានប្រើប្រាស់ជីវិតជាថ្មី។

យើងមិនមែនជាគេ យើងមិនបានឆ្លងកាត់ជីវិតរបស់គេ យើងប្រាកដជាមិនដឹងទេថា ការពិតវាលំបាកយ៉ាងណា រឿងខ្លះ ពេលខ្លះ ពិតជាងាយយល់ ងាយស្រួលគិត ងាយស្រួលនិយាយ តែអ្វីដែលពិបាកនោះគឺ ការអនុវត្ត វាមិនអាចនឹងស្រួលដូចចិត្តយើងចង់នោះឡើយ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]