ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់កំពូលតារាចម្រៀងស្រី កញ្ញា សុខ ពិសី ទន្ទឹមនឹងមានកេរ្ដិ៍ឈ្មោះល្បីល្បាញរាប់ឆ្នាំ ទៅលើទឹកដមសម្លេងដ៏ផ្អែមស្រទន់ហើយ បើនិយាយពីរូបសម្រស់វិញ នាងគឺជាតារាចម្រៀងមួយរូប ដែលមានភាពស្រស់ស្អាតទាក់ទាញខ្លាំង តាំងពីក្បាលដល់ចុងជើងតែម្ដង។
ក្នុងនោះដែរ យើងឃើញថា តារាចម្រៀងដែលមានឥទ្ធិពលខ្លាំងក្នុងផលិតកម្មសាន់ដេរូបនេះ បើទោះបីជាពេលបច្ចុប្បន្នមានវ័យកាន់តែជ្រេទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងណាក្ដី ប៉ុន្តែសម្រាប់រូបរាងកាយ និងសម្រស់របស់នាង គឺនៅតែមិនចាស់តាមវ័យនោះឡើយ ផ្ទុយទៅវិញ យើងនៅតែសង្កេតឃើញថា សុខ ពិសី កាន់តែលេងខ្លួនស្អាតទៅៗ មិនថាក្នុងកាលៈទេសៈបែបណា ឈុតសម្លៀកបំពាក់បែបណា យើងនៅតែឃើញថា តារាស្រីរូបនេះស្អាតលេចធ្លោទាក់ទាញគ្រប់ពេលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយនាពេលថ្មីៗនេះ តារារូបនេះ ក៏ទើបតែបានបង្ហាញសម្រស់ដ៏ស្រស់សោភារបស់ខ្លួនសាជាថ្មីនៅលើគណនីបណ្ដាញសង្គម ដោយក្នុងនោះ សម្រាប់ការតុបតែងខ្លួនរបស់នាងលើកនេះ គឺកាន់តែប្លែកភ្នែកទៀតហើយ ទាំងការផាត់មុខ ធ្វើសក់ និងសម្លៀកបំពាក់ មើលទៅពិតជាស្រស់ស្អាតខ្លាំងដូចទៅនឹង ព្រះនាងនៅក្នុងរឿងគំនូរជីវចលយ៉ាងអីចឹង។
យ៉ាងណាមិញ ចំណុចទាំងនោះហើយ នៅពេលដែលបណ្ដាអ្នកគាំទ្របានឃើញហើយ ពិតណាស់ថាច្បាស់ជាទប់ចិត្តសរសើរមិនបានទេ សម្រាប់រូបភាពដ៏ទាក់ទាញទាំងនោះ៕
ចង់ជ្រាបច្បាស់ទស្សនារូបភាព និង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]