កម្សាន្ត៖ ធ្វើឲ្យហ្វេនៗជាច្រើន កាន់តែមានការពេញចិត្ត ជាមួយនឹងស្ទាយ៍តុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាបន្តបន្ទាប់ សម្រាប់តារាចម្រៀងស្រី កញ្ញា សុខ ពិសី ដែលបានបង្ហាញនៅលើបណ្ដាញសង្គម ជាមួយនឹងភាពទាក់ទាញ ក៏ដូចជារូបសម្រស់កាន់តែក្មេងជាងវ័យ។
មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ តារាចម្រៀងស្រី កញ្ញា សុខ ពិសី នៅតែអាចអង្រួនចិត្តអ្នកគាំទ្រ ជាមួយនឹងរូបភាពថ្មីរបស់ខ្លួន ដែលនៅក្នុងនោះដែរ រូបនាងក៏បានលេងស្ទាយ៍ ជាមួយនឹងឈុតពណ៌ខ្មៅ និងបានតុបតែងមុខមាត់ ព្រមទាំងម៉ូតសក់យ៉ាងទាក់ទាញ និងមើលទៅកាន់តែលេចធ្លោ មានមន្តស្នេហ៍ខ្លាំងឡើង។
ក្រោយពី បានឃើញបែបនេះហើយ ហ្វេនៗជាច្រើន នៅតែបង្ហាញការពេញចិត្ត និងបានចូលមកសរសើរ ចំពោះស្ទាយ៍ដ៏ទាក់ទាញរបស់តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]