ថៃ៖ តារាសម្ដែងស្រីវ័យ ២៥ឆ្នាំ Kao Supassara បច្ចុប្បន្នកាន់តែមានឈ្មោះល្បីល្បាញខ្លាំងជាងមុន ពីមួយឆ្នាំទៅមួយឆ្នាំ មិនតែប៉ុណ្ណោះ នាងក៏តែងតែទទួលបានតំណែងជា តួឯកសឹងតែគ្រប់រឿងដែលនាង បានសម្ដែងផងដែរ។ 

យ៉ាងណាមិញ បើងាកទៅមើលពីជីវិតឯកជន របស់តារាស្រីរូបនេះវិញ ពេលនេះ នាងកំពុងមានទំនាក់ទំនងស្នេហ៍ជាបុរសរូបសង្ហាម្នាក់ផងដែរ ដោយ Kao Supassara តែងតែមានសកម្មភាពផ្អែមល្ហែមជាមួយគូស្នេហ៍ជានិច្ច។ ជាពិសេស អ្នកទាំងពីរ ក៏និយមមានដំណើរកម្សាន្តជាមួយគ្នាទាំងក្នុងស្រុក និងក្រៅស្រុកជាញឹកញាប់ផងដែរ ម្យ៉ាងវិញទៀត មើលទៅជីវិតគូរបស់ពួកគេ កាន់តែមានចំណងស្នេហ៍រឹងមាំជាងមុន ក្រោយទាក់ទងគ្នាអស់ជាច្រើនឆ្នាំកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្ងៃទី ០៤ ខែ សីហា កន្លងទៅថ្មីៗនេះជាថ្ងៃកំណើតគូស្នេហ៍ Kao Supassara ផ្ទាល់ ដោយនាងជាមួយសង្សារបានណាត់ជួបគ្នាទៅញ៉ាំអាហារពេលល្ងាច តែពីរនាក់យ៉ាងរ៉ូមែនទិកទៀតផង។ បើទោះបី ខួបកំណើតគូស្នេហ៍នាង ធ្វើឡើងតែពីរនាក់យ៉ាងសាមញ្ញពិតមែន តែអ្វីដែលយើងសង្កេតឃើញនោះ តារាស្រីរូបនេះ បាន Suprise នំខេក មើលទៅគូស្នេហ៍នាងពិតជារំភើប និងបង្ហាញភាពសប្បាយរីករាយ ញញឹមសឹងតែបិតមាត់មិនជិតទៅហើយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
គូស្នេហ៍Kao Supassara
រូបភាព និងវីដេអូ Kao Supassara បង្ហោះក្នុងថ្ងៃកំណើតគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]