ហ្វីលីពីន៖ យុវជនវ័យក្មេងជនជាតិហ្វីលីពីនម្នាក់ បាននឹងកំពុងតែទទួលការសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើនលើបណ្តាញសង្គម បន្ទាប់ពីរូបភាពជាច្រើនសន្លឹក បង្ហាញពីស្នាដៃថតរូបដ៏ច្នៃប្រឌិតរបស់គេ បានលាតត្រដាងពីឈុតឆាកក្រៅឆាក (Behind-the-scenes) ជាមួយនឹងម៉ូដែលក្មេងៗ ត្រូវបានបង្ហោះចែកចាយ។

រូបភាពក្រៅឆាក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យុវជនខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Cijan Cimagala រស់នៅក្នុងប្រទេសហ្វីលីពីន។ Cijan ត្រូវបានគេដឹងទៀតថា ចូលចិត្តថតរូបតាំងតែពីគេនៅក្មេងមកម៉្លេះ ហើយរហូតមកទល់ពេលបច្ចុប្បន្ននេះ Cijan បានបង្កើតបានរូបថតស្អាតៗ និងប្លែកៗជាច្រើន ដោយនៅក្នុងនោះមានជំនួយ ដែលជាម៉ូដែលក្មេងៗ គឺជាបងប្អូនបង្កើត និងបងប្អូនជីដូនមួយ ប្រុសស្រីរបស់គេផងដែរ។

ជាក់ស្ដែង ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ Cijan បាននិយាយថា ខ្លួនមានចំណង់ចំណូលចិត្ត ក៏ដូចជាចាប់អារម្មណ៍ទៅលើការថតរូបនេះ តាំងតែពីគេមានអាយុ១៤ឆ្នាំមកម៉្លេះ។ Cijan ថា ការថតរូបរបស់គេ គឺពុំមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ និងកាមេរ៉ាសម្រាប់ថតរូប ដូចអ្នកអាជីពនោះឡើយ។ ពោលគឺ Cijan មានតែកាមេរ៉ាទូរស័ព្ទមួយតែប៉ុណ្ណោះ។ រីឯទំហំ Lens ត្រឹមតែ ១៣មេហ្គាហ្វិចសែលទេ។

រូបភាពក្រៅឆាក

Cijan បន្តថា រាល់ការថតរូប ខ្លួនតែងមានគំនិតស្រមើលស្រមៃ ដោយច្នៃប្រឌិតយករបស់របរកំប៉ិកកំប៉ុកក្នុងផ្ទះផ្សេងៗ ក៏ដូចជាជ្រើសរើសទីតាំង (ប្លង់ថត) នៅក្នុងបរិវេណផ្ទះតែម្តង តាមតែអ្វីដែលអាចធ្វើទៅបាន។

អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះ បន្ទាប់ពីទទួលបានរូបភាពហើយនោះ Cijan បានប្រើប្រាស់ការកែសម្រួលរូបភាព (Edited) ដោយប្រើប្រាស់តែក្នុងកម្មវិធីទូរស័ព្ទ ដូចជា PicsArt និង Lightroom តែប៉ុណ្ណោះ ដោយសារតែរូបគេពុំមានកុំព្យូទ័រឡើយ។ ប៉ុន្តែជាលទ្ធផលចេញមក រូបភាពរបស់ Cijan មួយៗ គឺពិតជាមានភាពលេចធ្លោ ស្រស់ស្អាត និងទាក់ទាញខ្លាំងតែម្តង មិនចាញ់អ្នកជំនាញថតរូបអាជីព ដែលប្រើប្រាស់សុទ្ធតែកាមេរ៉ា និងឧបករណ៍ជំនួយថ្លៃៗនោះទេ។

រូបភាពក្រៅឆាក

គួរឲ្យដឹងផងដែរថា រូបថត និងកែសម្រួលដោយ Cijan នេះដែរ គឺពិតជាទទួលបានការសរសើរយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ចំពោះគំនិតច្នៃប្រឌិត ពិសេសក្រោយបានឃើញឈុតឆាកក្រៅឆាក ដែលសឹងតែនឹកស្មានមិនដល់ របស់ម៉ូដែលក្មេងៗនោះ ចេះលេងស្ទាយថត ទឹកមុខទាក់ទាញ យ៉ាងស៊ីអារម្មណ៍តែម្តង។

គ្រប់គ្នាក៏សង្ឃឹមដែរថា Cijan អាចនឹងកាន់តែវិឌ្ឍន៍ខ្លួនជាងនេះ ហើយក៏នឹងក្លាយជាជាងថតរូបដ៏មានជំនាញម្នាក់ នៅថ្ងៃអនាគតផងដែរ ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖  

រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក
រូបភាពក្រៅឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]