នារីម្នាក់ ត្រូវបានគេជួយសង្គ្រោះ បន្ទាប់ពី១៧ថ្ងៃក្រោយហេតុការណ៍បំណាក់ស្រុត រោងចក្រសំលៀកបំពាក់នៅ បង់ក្លាដេស ដោយនាងបានប្រាប់ថា នាងរស់ដោយសារញ៉ាំនំធុង និងទឹកសុទ្ធ។

តាមប្រភពព័ត៌មាន ដេលីមែល បានឲ្យដឹងថាស្រ្ដីរងគ្រោះមានឈ្មោះ Reshma Begum គឺជាមនុស្សពិសេសជាងគេ ក្នុងចំណោមជនរងគ្រោះទាំងអស់ នៅពេលដែលយកនាងចេញពីកំណរអាគារ នាងគ្មានរបួសអ្វីទាំងអស់។ Begum មានអាយុ ១៩ឆ្នាំ នៅថ្ងៃកើតហេតុរលំអាគារ នាងបានទៅធ្វើការយឺត ដោយមិនបានបរិភោគអាហារពេលព្រឹកទេ តែនាងបានយកនំធុងតូចៗ ចំនួន៤កញ្ចប់ទៅតាម ហើយនោះគឺជាអ្វីដែលនាងបរិភោគ រយៈពេល១៧ថ្ងៃ ហើយវាអាចរក្សាជិវិតរបស់នាង ឲ្យរស់រានមានជីវិត។

គួរបញ្ចាក់ថា ព្រឹត្តិការណ៍បំណាក់ស្រុត រោងចក្រសំលៀកបំពាក់ខាងលើ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១,១០០នាក់ នៅ Savar ទីក្រុង Dhaka ប្រទេស បង់ក្លាដេស។ កញ្ញា Begum បានប្រាប់ដល់អ្នកការសែតថា នាងអាចរស់រានមានជីវិត ដោយសារតែនំទាំងនោះជាមួយនឹងទឹកពីរបីដង រយៈពេល១៥ថ្ងៃ រហូតដល់ថ្ងៃទី១៧ទើបមានគេរកឃើញនាង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះហេតុការណ៍មួយនេះ?









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]