អាមេរិក៖ តាមការរាយការណ៍មកថា នៅពេលដែលលោក Joe Biden ចូលកាន់កាប់សេតវិមាននៅដើមឆ្នាំក្រោយនេះ លោកនឹងធ្វើរឿងមួយដែលអង្រួនចិត្តអ្នកស្រលាញ់សត្វចិញ្ចឹមទាំងឡាយទាំងអ្នកស្រលាញ់ឆ្កែ និងអ្នកស្រលាញ់ឆ្មា គឺលោកនឹងយកឆ្មាមួយក្បាលមកនៅសេតវិមានជាមួយឆ្កែប៊ែកហ្សេពីរក្បាលរបស់លោក។

គ្រួសារទីមួយរបស់អាមេរិកនេះគឺបានបញ្ជាក់រួចមកហើយថា ឆ្កែប៊ែកហ្សេពីរក្បាលឈ្មោះ Champ និង Major នឹងអមដំណើរប្រធានាធិបតីទី46 និងភរិយារបស់លោកគឺលោកស្រី Jill Biden មករដ្ឋ Washington DC ដើម្បីចូលកាន់ដំណែងនៅថ្ងៃទី20 ខែមករា ខាងមុខនេះផងដែរ។ ព័ត៌មាននេះត្រូវបានផុសនៅក្នុង Twitter របស់ CBS Sunday Morning ដែលបាននិយាយថាលោក Biden នឹងបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតពីរឿងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង៖ សត្វឆ្មា

គួរបញ្ជាក់ផងដែរថា សត្វឆ្មាសេតវិមានដំបូងដែលគេធ្លាប់ស្គាល់មកដល់ពេលនេះគឺឈ្មោះ Socks ដែលរស់នៅជាមួយលោក Bill Clinton និងភរិយាគឺលោកស្រី Hillary Clinton នៅសេតវិមានពីឆ្នាំ1993 ដល់ 2001។ បន្ទាប់មកគឺលោក George W Bush ដែលលោកមានឆ្កែបី និងឆ្មាមួយក្បាលឈ្មោះ India ចំណែកឯលោក Barack Obama វិញមានឆ្កែពីរក្បាលគឺ Bo និង Sunny។ ដោយឡែកលោកប្រធានាធិបតី Donald Trump វីញគឺជាប្រធានាធិបតីអាមេរិកដំបូងចាប់តាំងពីលោកJames Polk នៅឆ្នាំ ១៨៤៩ មក ដែលមិនមានសត្វចិញ្ចឹម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]