ជាការពិតណាស់ មនុស្សស្រីណាក៏ដូចគ្នាដែរ នាងអាចនឹងផ្ដោតសំខាន់ដំបូងលើការស្រឡាញ់ ព្រោះនាងចាប់ផ្ដើមស្នេហាដោយមនោសញ្ចេតនា ប៉ុន្តែចុងក្រោយ នាងក៏នៅតែអាចបោះបង់មនុស្សដែលស្រឡាញ់ ដើម្បីទៅរក ឬជ្រើសយកមនុស្សដែលអាចផ្ដល់អនាគតមួយដ៏ល្អសម្រាប់នាងទៅវិញ។

រូបតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនថាជាសង្សារ ស្រឡាញ់គ្នាខ្លាំងយ៉ាងណា នាងធ្លាប់និយាយថាមិនអាចបាត់បង់នាងយ៉ាងណាក៏ដោយ តែចុងក្រោយ ប្រសិនបើអ្នកមិនអាចឱ្យទំនាក់ទំនងភាពច្បាស់លាស់ឱ្យនាងទេនោះ នាងក៏មិនអាចនឹងបន្តជាមួយអ្នកបានមួយជីវិតដែរ។ ផ្ទុយទៅវិញ នាងបែរជាសុខចិត្តទៅជ្រើសយកមនុស្សដែលនាងទើបតែស្គាល់ ឬមនុស្សដែលឪពុកម្ដាយរៀបចំទុកដាក់ឱ្យ ដើម្បីបង្កើតគ្រួសារ និងចាប់ដៃគ្នាធ្វើដំណើរបន្តទៅមុខ។

រូបតំណាង

ប្រុសៗត្រូវចាំ កុំអាងថាអ្នកជាមនុស្សដែលនាងស្រឡាញ់ កុំអាងថានាងតែងតែជឿជាក់ ទុកចិត្ត និងព្រមតាមអ្នកគ្រប់យ៉ាង ក៏បែរជាបណ្ដែតបណ្ដោយឱ្យនាងរង់ចាំអ្នកពីមួយឆ្នាំទៅមួយឆ្នាំនោះ ព្រោះវ័យរបស់មនុស្សស្រី គឺនាងត្រូវការភាពច្បាស់លាស់ពិតប្រាកដ កសាងអនាគតមួយជាមួយមនុស្សដែលអាចនៅក្បែរ និងមើលថែនាងពេញមួយជីវិត មិនមែនមនុស្សដែលចូលមកត្រឹមតែកំដរនាងមួយគ្រាៗ ឬជាមនុស្សដែលបានត្រឹមតែឱ្យនាងរង់ចាំហើយចាំទៀតនោះឡើយ។

រូបតំណាង

មនុស្សស្រីនាងចង់រៀបការ មានគ្រួសារពេញមុខពេញមាត់ មិនមែនទាក់ទងគ្នារាប់ឆ្នាំ តែចុងក្រោយបានត្រឹមតែជាមនុស្សកំដរ ឬសង្សារប៉ុណ្ណឹងនោះឡើយ។ សូមចងចាំថា មនុស្សស្រីនាងអាចនឹងផ្ដល់ពេលវេលាទាំងអស់របស់នាងទៅអ្នក តែនាងមិនអាចរង់ចាំអ្នកមួយជីវិតនោះឡើយ ការដែលអ្នកឱ្យនាងចាំហើយចាំទៀត គឺស្មើនឹងអ្នកកំពុងតែបំផ្លាញទំនុកចិត្ត និងក្ដីស្រឡាញ់ដែលនាងមានឱ្យអ្នកអ៊ីចឹងដែរ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]