ភ្នំពេញ៖ ធនាគារ ABA ជាធនាគារនាំមុខរបស់កម្ពុជា ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី PayWay Mobile ដែលបង្កើតឡើងដើម្បីគាំទ្រអាជីវកម្មក្នុងស្រុកគ្រប់ប្រភេទ ក្នុងការទទួលទូទាត់ភ្លាមៗមិនប្រើសាច់ប្រាក់។
កម្មវិធី PayWay Mobile គឺជាដំណោះស្រាយម៉ាស៊ីនឆូតកាតចល័ត mPOS (ទីតាំងលក់ចល័ត) ដែលអនុញ្ញាតឲ្យអាជីវកម្មនានាទទួលការទូទាត់ភ្លាមៗជាប្រាក់រៀល និងដុល្លារ តាមទូរស័ព្ទដៃរបស់ពួកគេដោយបង្កើតកូដ QR។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយកម្មវិធី PayWay Mobile ពាណិជ្ជករអាចពិនិត្យមើលបរិមាណការលក់របស់ពួកគេ តាមពេលវេលាជាក់ស្តែង តាមដានប្រវត្តិប្រតិបត្តិការ ធ្វើការបង្វិលប្រាក់វិញនៅពេលចាំបាច់ ព្រមទាំងអាចផ្ញើវិក្កយបត្រអេឡិកត្រូនិកបានផងដែរ។
បន្ថែមលើនេះទៀត កម្មវិធី PayWay Mobile អនុញ្ញាតឲ្យអាជីវកម្មនានា ដែលមានទីតាំងលក់លើសពីមួយកន្លែង អាចគ្រប់គ្រងទីតាំងលក់របស់ពួកគេទាំងអស់ និងតាមដានប្រតិបត្តិការលក់របស់អ្នកគិតលុយ នៅតាមទីតាំងកំណត់នីមួយៗ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ របស់ពាណិជ្ជករប្រភេទមីក្រូ និងតូចៗ ពាក់ព័ន្ធនឹងការកត់ត្រាបញ្ជីប្រតិបត្តិការលក់ និងកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់។
លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍អំពីការដាក់ឲ្យដំណើរការនេះថា៖
កម្មវិធី PayWay Mobile នេះមាននៅលើ Google Play Store ហើយការបើកដំណើរការមានភាពងាយស្រួលនៅលើទូរស័ព្ទដៃ Android។ ដើម្បីចាប់ផ្តើមទទួលការទូទាត់ដោយប្រើកូដ QR ដោយប្រើកម្មវិធី PayWay Mobile អ្នកចាំបាច់ត្រូវមាន គណនី ABA ដែលដំណើរការ ហើយអ្នកអាចទទួលបានព័ត៌មានបន្ថែមនៅទីនេះ https://www.ababank.com/km/saving-account ។
ប្រសិនបើអ្នកមានចម្ងល់ណាមួយអំពីការប្រើប្រាស់កម្មវិធី PayWay Mobile សូមទាក់ទងយើងខ្ញុំគ្រប់ពេលវេលាតាមរយៈទូរស័ព្ទលេខ 023 225 333 ឬក៏ឆាតជាមួយយើងខ្ញុំតាម ផេក Facebook (https://www.facebook.com/ABA.Bank.Cambodia/) ឬចូលទៅកាន់វិបសាយផ្លូវការតាមរយៈតំណនេះ (https://www.ababank.com/km/aba-news/aba-launches-payway-app-for-entrepreneurs-to-boost-cashless-payments-a/) ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]