ណាមីប៊ី៖ អ្នកនយោបាយណាមីប៊ីម្នាក់ដែលដាក់ឈ្មោះតាម អាដុល ហ៊ីត្លែរ បាននិយាយថា គាត់មិនមានផែនការដើម្បីគ្រប់គ្រងពិភពលោកនោះទេ បន្ទាប់ពីទទួលបានជ័យជម្នះដ៏ធំមួយ នៅក្នុងការបោះឆ្នោតក្នុងតំបន់។ លោក អាដុល ហ៊ីត្លែរ យូណូណា បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសម្រាប់មណ្ឌលបោះឆ្នោត Ompundja។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Bild រូបលោកបាននិយាយថា គាត់មិនមានអ្វីត្រូវធ្វើជាមួយមនោគមវិជ្ជារបស់ក្រុមណាស៊ីនោះទេ។ ឈ្មោះ អាដុល មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសនេះ ដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមអាល្លឺម៉ង់។ លោក យូណូណា បានសារភាពថា ឪពុករបស់គាត់បានដាក់ឈ្មោះឲ្យគាត់តាមមេដឹកនាំក្រុមណាស៊ី ប៉ុន្តែប្រហែលឪពុករបស់លោកមិនបានដឹងថា អាដុល ហ៊ីត្លែរ ជានរណានោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីលោកនៅក្មេង លោកយល់ថាឈ្មោះនេះគឺធម្មតា នេះបើតាមសម្ដីរបស់លោក យូណូណា ដែលឈ្នះអាសនៈរបស់គាត់ជាមួយសំឡេងឆ្នោត៨៥ភាគរយ។ គាត់បាននិយាយបន្ថែមថា នៅពេលគាត់ដឹងក្ដីឡើង ទើបគាត់ដឹងថា អាដុល ហ៊ីត្លែរ មានបំណងក្ដោបក្ដាប់ពិភពលោកទាំងមូល ហើយគាត់ក៏មិនចង់ធ្វើរឿងបែបនេះដែរ។ លោក អាដុល ហ៊ីត្លែរ យូណូណា បានបញ្ជាក់ថា គាត់មិនមានគម្រោង ដើម្បីប្ដូរឈ្មោះនេះចេញទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]