ឥណ្ឌា៖ ថ្មីនេះៗ សត្វឃ្មុំមួយហ្វូងធំ បានបង្កភាពវឹកវរនៅឯអាកាសយានដ្ឋាន Kolkata ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីពួកវាបានពូនសម្បុកនៅលើយន្ដហោះដឹកអ្នកដំណើរចំនួន២គ្រឿង ដែលបណ្ដាលឲ្យជើងហោះហើរទាំងពីរនោះ ត្រូវពន្យារពេល។
ហ្វូងឃ្មុំបានបង្ហាញខ្លួនជាលើកដំបូងនៅលើយន្ដហោះ Vistara កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះ ខណៈពេលយន្ដហោះរង់ចាំនៅក្នុងឃ្លាំងមុនពេលហោះហើរ។ ហើយនៅព្រឹកបន្ទាប់ ដែលជាថ្ងៃចន្ទដើមសប្ដាហ៍នេះ ហ្វូងឃ្មុំបានបង្ហាញខ្លួនម្ដងទៀត នៅលើយន្ដហោះមួយផ្សេងទៀត ដែលស្ថិតក្នុងឃ្លាំងតែមួយ។ ក្នុងការបង្ហាញខ្លួនទាំងពីរលើក គេបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យមកបាញ់ទឹកលើយន្ដហោះ ដើម្បីបណ្ដេញហ្វូងឃ្មុំទាំងនោះចេញ ដោយជើងហោះហើរនីមួយៗ ត្រូវពន្យារពេលហោះហើរប្រហែល១ម៉ោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជុំវិញករណីខាងលើនេះ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍បានបញ្ជាក់ប្រាប់ការសែត Times Of India ថា ឃ្មុំបានបង្ហាញខ្លួនលើកដំបូងនៅម៉ោងប្រហែល៤រសៀល ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ដោយពួកវាបានប្រមូលផ្ដុំនៅផ្នែកចំហៀងនៃយន្ដហោះ Visrata ដែលនឹងត្រូវធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងដេលី។ ហើយការហោះហើរត្រូវបានពន្យារពេល ខណៈរថយន្ដពន្លត់អគ្គិភ័យកំពុងបាញ់ទឹកបណ្ដេញហ្វូងឃ្មុំ ដូច្នេះជើងហោះហើរដែលគ្រោងចេញដំណើរនៅម៉ោង ៥:៣០នាទីល្ងាច នៅទីបំផុតបានចាកចេញនៅម៉ោងប្រហែល ៦:៣០នាទីល្ងាចវិញ។
លុះនៅព្រឹកបន្ទាប់ ហ្វូងឃ្មុំស្រាប់តែបង្កការភ្ញាក់ផ្អើលម្ដងទៀត នៅពេលពួកវាបានពូនសម្បុកនៅលើយន្ដហោះមួយទៀត ដែលគ្រោងហោះហើរទៅកាន់អាកាសយានដ្ឋាន Port Blair នៅម៉ោងប្រហែល១០:៣០នាទីព្រឹក។ ដូច្នេះ គេបានប្រើទុយោទឹកបាញ់បណ្ដេញឃ្មុំម្ដងទៀត ហើយជើងហោះហើរនោះ បានចាប់ផ្ដើមចេញដំណើរនៅម៉ោងប្រហែល ១១:៣០នាទីព្រឹកវិញផងដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]