ចិន៖  កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នៅក្រុងសិនជិន ប្រទេសចិន ក្រុមហ៊ុន OPPO បានចេញសេចក្តីថ្លែងការក្នុងវេទិកាប្រចាំឆ្នាំ នៃបច្ចេកវិទ្យាឌីជីថល Snapdragon ក្នុងឆ្នាំ២០២០ ស្តីអំពី គម្រោងសម្ពោធទូរសព្ទវៃឆ្លាត ត្រកូល Find X នាត្រីមាសទីមួយឆ្នាំ២០២១ ដែលជាត្រកូលទូរស័ព្ទឆ្លាតវៃដំបូងគេបំផុត ដែលប្រើប្រាស់ ប្រព័ន្ធ 5G មានលើបន្ទះឈីប Qualcomm® Snapdragon™ 888 5G Mobile Platform ។ OPPO នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Qualcomm Technologies និង ភាគីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេផ្សេងៗទៀត ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា 5G និងលើកកម្ពស់ការទទួលយកបទពិសោធន៍ 5G នេះ ជាលក្ខណៈសកល។

  លោក អាលែន វូ អគ្គនាយករងក្រុមហ៊ុន OPPO និងជាអគ្គនាយកផ្នែកលក់ទូទាំងពិភពលោក  
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក អាលែន វូ អគ្គនាយករងរបស់ក្រុមហ៊ុន OPPO និងជាអគ្គនាយកផ្នែកលក់ទូទាំងពិភពលោក បានថ្លែងថា៖

ប្រសាសន៍លោក អាលែន វូ 

លោកបានបន្ថែមទៀតថា៖

  ប្រសាសន៍លោក អាលែន វូ

ជាមួយនឹងប្រព័ន្ធប្រតិបត្តិការលើទូរសព្ទវៃឆ្លាត Snapdragon 888 5G, បន្ទះឈីប របស់ទូរស័ព្ទ OPPO ត្រកូល Find X ស៊េរី នឹងនាំមកនូវភាពល្អឥតខ្ចោះ នៃការបំពេញមុខងាររបស់ទូរសព្ទវៃឆ្លាត

ផលិតឡើងដោយបច្ចេកវិទ្យាដំណើរការ 5nm និងប្រើប្រាស់ប្រព័ន្ធ Qualcomm® Snapdragon™ X60 5G Modem-RF System ដែលជាប្រព័ន្ធប្រតិបត្តិការលើទូរសព្ទ ឈានមុខគេ Snapdragon 888 5G Mobile Platform ធ្វើអោយទូរសព្ទវៃឆ្លាតបំពេញមុខងារទូទៅកាន់តែរលូន និងអាចភ្ជាប់ជាមួយនឹងដំណើរការប្រព័ន្ធ 5G, ការផ្តិតយករូបភាព,មុខងារ AI, និងបទពិសោធន៍នៃការលេងហ្គេម លើទូរសព្ទ ត្រកូល Find X ស៊េរី ដែលមានបន្ទះឈីប 5G។

លើសពីនេះទៅទៀត ដោយភ្ជាប់ជាមួយប្រព័ន្ធប្រត្តិបត្តិការ Android ដំបូងគេរបស់ OPPO គឺប្រព័ន្ធគ្រប់គ្រងពណ៌ 10-bit Full-Path Color Management System ដែលទើបតែបើកសម្ភោធ ក្នុងវេទិការ OPPO INNO DAY 2020 កន្លងទៅថ្មីៗនេះ, បន្ទះឈីបថ្មីនេះ នឹងធ្វើអោយកាមេរ៉ា និងការបង្ហាញរូបភាពនៅលើកញ្ចក់ទូរសព្ទវៃឆ្លាតសេរីថ្មី  ត្រកូល Find X កាន់តែគ្មានព្រំដែនកំណត់។

OPPO ខិតខំប្រឹងប្រែង ដើម្បីក្លាយទៅជាក្រុមហ៊ុនដែលឈានមុខគេ ដែលជំរុញ និងផ្សព្វផ្សាយពីប្រព័ន្ធ 5G ។ ប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនបានបើកសម្ពោធផលិតផល មួយចំនួនរួចទៅហើយ ដែលបំពាក់ដោយប្រព័ន្ធប្រតិបត្តិការទូរសព្ទវៃឆ្លាត Snapdragon 5G Mobile Platforms ។ ឧទាហរណ៍ដូចជា ទូរស័ព្ទ OPPO Reno 5G ដែលបំពាក់ដោយបន្ទះឈីប Snapdragon855 គឺជាទូរសព្ទវៃឆ្លាត 5G ដំបូងគេ ដែលឈានជើងចូលទៅក្នុងទីផ្សារអឺរ៉ុប នៅខែ ឧសភាព ឆ្នាំ ២០១៩ ។ ដោយផ្អែក ទៅលើគុណភាពប្រព័ន្ធបច្ចេកវិទ្យាទូរសព្ទវៃឆ្លាត OPPO Reno 5G នេះ នៅខែមិថុនា ឆ្នាំដដែល ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Qualcomm Technologies និងក្រុមហ៊ុន Errisson, OPPO បានឈ្នះពានរង្វាន់ ជាអ្នកអភិវឌ្ឍន៍បណ្តាញបច្ចេកវិទ្យា5G ល្អបំផុត នៅអឺរ៉ុប (Best 5G Network Development in Europe)។

ឆ្នាំថ្មីនេះ OPPO បើកសម្ពោធប្រព័ន្ធប្រតិបត្តិការ 5G នៅលើទូរសព្ទវៃឆ្លាត ត្រកូល Find X, Reno3, Reno 4, ដែលសុទ្ធតែបំពាក់បន្ទះឈីប Snapdragon Mobile Platform។ មិនត្រឹមតែប៉ុណ្ណោះទេ កិច្ចសហប្រតិបត្តិការរវាង OPPO និង Qualcomm Technologies បានពង្រីករហូតដល់ ការដំណើរការ 5G CEP និងនាឡិការវៃឆ្លាត ដែលសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាវៃឆ្លាតរបស់ Snapdragon។

ក្នុងទិសដៅឆ្ពោះទៅរក “បច្ចេកវិទ្យា សម្រាប់មនុស្សជាតិ, និងសប្បុរសធម៌ សម្រាប់ពិភពលោក” OPPO បានសហការជាមួយ Qualcomm Technologies ការស្រាវជ្រាវ ពីអនាគត នៃលទ្ធភាពបច្ចេកវិទ្យា 5G

កិច្ចសហប្រតិបត្តិការលើប្រព័ន្ធ​ 5G របស់ ក្រុមហ៊ុន OPPO និងក្រុមហ៊ុន Qualcomm Technology បានដំណើរការទៅដោយយោងលើការអភិវឌ្ឍន៍ផលិតផលថ្មីៗ។ ដើម្បីដាក់ឲ្យមានដំណើរការពាណិជ្ជកម្ម លើប្រព័ន្ធ 5G ក្នុងទីផ្សារសកល ក្រុមហ៊ុន OPPO និងក្រុមហ៊ុន Qualcomm Technologies បានធ្វើការជាមួយគ្នាជាច្រើនដង ដើម្បីធ្វើតេស្តលើប្រព័ន្ធ 5G នេះ ដោយសហការជាមួយ ប្រតិបត្តិករធំៗមួយចំនួន ជុំវិ ពិភពលោក។ ជាឧទាហរណ៍ OPPO បានបង្កើតប្រព័ន្ធ DSS (Dynamic Spectrum Sharing) សម្រាប់ចែករំលែកទិន្នន័យ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Ericsson, ក្រុមហ៊ុន Qualcomm Technologies, ក្រុមហ៊ុន Swisscom, និងក្រុមហ៊ុន Telstra នៅខែធ្នូ ឆ្នាំ២០១៩។

កាលពីខែកក្តដា កន្លងទៅនេះ OPPO ក៏បានជួយតម្លើងបណ្តាញ 5G ដំបូងគេ នៅចក្រភពអង់គ្លេស ក្រោមកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុន Qualcomm Technologies ក្រុមហ៊ុន Ericson និងក្រុមហ៊ុន Vodafone ។

មកទល់សព្វថ្ងៃ ក្រុមហ៊ុន OPPO បានចាប់ដៃគូសហការជាមួយ បណ្តាញប្រតិបត្តិករ ទូរសព្ទដៃធំៗជាង ៧០ក្រុមហ៊ុន ទូទាំងពិភពលោក។ ក្នុងចំណោមប្រតិបត្តិករទាំងនោះ ប្រតិបត្តិករ ជាង ៤០ក្រុមហ៊ុន បានសហការជាមួយ OPPO ដើម្បីចែកចាយ សេវា 5G។ ការផ្តួចផ្តើមកិច្ចសហប្រតិបត្តិការទាំងឡាយនាពេលកន្លងមក បានជំរុញឲ្យមាន ការអភិវឌ្ឍន៍វិស័យធុរកិច្ចគួរជាទីកត់សម្គាល់ ក្នុងទីផ្សារតំបន់ រួមមានទីផ្សារនៅ សហគមន៍អឺរ៉ុប ជប៉ុន និងអាមេរិកឡាទីន។ ភាពជោគជ័យក្នុងការតម្លើងប្រព័ន្ធ 5G នឹងមិនអាចលេចចេញជារូបរាងបានឡើង ប្រសិនបើគ្មានការចូលរួមសហការពីក្រុម បច្ចេកវិទ្យាជាដៃគូនានា ដូចជាក្រុមហ៊ុន Qualcomm Technologies ជាដើម។

លើវិថីឆ្ពោះទៅរកអនាគត OPPO នឹងបន្តបេសកកម្មការងាររបស់ខ្លួន ក្នុងជំនឿដ៏មុតមាំ ចំពោះ “បច្ចេកវិទ្យា សម្រាប់មនុស្សជាតិ, និងសប្បុរសធម៌ សម្រាប់ពិភពលោក” ព្រមទាំងស្វាគមន៍ ចំពោះការចូលរួមសហការជាមួយ ភាគីដៃគូនានា ក្នុងការចែករំលែកអត្ថប្រយោជន៍រួម។ តាមរយៈការចាប់ដៃគូជាមួយ ក្រុមហ៊ុនឈានមុខគេ ក្នុងឧស្សាហកម្ម ដូចជាក្រុមហ៊ុន Qualcomm Technologies  OPPO នឹងស្វែងរក គុណតម្លៃនិងលទ្ធភាពនានារបស់បច្ចេកវិទ្យា 5G បន្ថែមទៀត ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់ ទូទាំងសកលលោក ដោយភ្ជាប់ជាមួយនឹងនវានុវត្តន៍បច្ចេកវិទ្យា នាយុគ្គសម័យកាលនៃបទពិសោធន៍អ៊ីនធឺណេត៕ 

អំពីOPPO

OPPO គឺជាក្រុមហ៊ុនផលិតផលវៃឆ្លាត ឈានមុខមួយក្នុងពិភពលោក។ ចាប់តាំងពីពេលបើកដំណើរការ ទូរសព្ទដៃវៃឆ្លាតដំបូងគេរបស់ខ្លួន គឺទូរសព្ទ “Smiley Face” កាលពីឆ្នាំ ២០០៨  OPPO បានបន្ត បេសកម្មរបស់ខ្លួន ដើម្បីនាំយកនូវការសហការដ៏ល្អឥតខ្ចោះ ចំពោះការពេញចិត្ត ផ្នែកសោភណ្ឌភាព និងនវានុវត្តន៍ភាពបច្ចេកវិទ្យា។ បច្ចុប្បន្ន OPPO ផ្តល់ជូននូវផលិតផលវៃឆ្លាតជាច្រើន ដូចជា ផលិតផល ត្រកូល Find និង Reno ។ លើសពីផលិតផលវៃឆ្លាត OPPO បានផ្តល់ជូនអ្នកប្រើប្រាស់ នូវប្រព័ន្ធប្រតិបត្តិការណ៍ និងសេវាអ៊ីនធឺណេត ដូចជា OPPO Cloud និង OPPO+ ។ ក្រុមហ៊ុន OPPO បានបើកប្រតិបត្តិការជាង ៤០ ប្រទេស និងតំបន់ ដោយមានវិទ្យាស្ថានស្រាវជ្រាវចំនួន ៦ និង មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ចំនួន៤ នៅទូទាំងពិភពលោក រួមបញ្ចូលទាំង មជ្ឈមណ្ឌល រចនាអន្តរជាតិ នៅទីក្រុងឡុងដ៍ផងដែរ។ បុគ្គលិករបស់ OPPO ជាង  ៤០,០០០ នាក់ កំពុងបំពេញ ការងារយ៉ាងស្វិតស្វាញ ក្នុងបុព្វហេតុ កសាងជីវិតដ៏ប្រសើរមួយ សម្រាប់អតិថិជន ទូរទាំងពិភពលោក។

Qualcomm and Snapdragon គឺជានិមិត្តសញ្ញា ឬជានិមិត្តសញ្ញា ដែលបានចុះបញ្ជី ដោយក្រុមហ៊ុន Qualcomm Incorporated ។ Qualcomm Snapdragon គឺជាផលិតផល របស់ក្រុមហ៊ុន Qualcomm Technologies, Inc រឺ/ជាមួយនិង ក្រុមហ៊ុន បុត្រសម្ព័ននានា ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]