ភ្នំពេញ៖សព្វថ្ងៃ ការបង់ថ្លៃទឹកថ្លៃភ្លើង និងថ្លៃសំរាម សម្រាប់ប្រើប្រាស់ប្រចាំខែ មិនមែនជាបញ្ហាដូចពីមុននោះទេ ព្រោះគ្រប់គ្នាបានដឹងរួចមកហើយ នូវសេវាកម្មបង់ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃសំរាម ដោយមិនគិតថ្លៃ និងរហ័សទាន់ចិត្ត របស់ក្រុមហ៊ុនទ្រូម៉ាន់នី តាមរយៈកម្មវិធី TrueMoney Wallet ។

ម៉្យាងវិញទៀត តើប្រិយមិត្តអ្នកអានទាំងអស់គ្នា ដែលជាអតិថិជនរបស់ក្រុមហ៊ុនទ្រូម៉ាន់នី បានដឹងទេថា នៅពេលនេះ ក្រុមហ៊ុនទ្រូម៉ាន់នី បានបង្កើតកម្មវិធីពិសេសសម្រាប់អតិថិជន ដែលនិយមប្រើប្រាស់កម្មវិធី TrueMoney Wallet សម្រាប់បង់ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃសំរាម ជាមួយនឹងឱកាសទទួលបានទឹកប្រាក់ថ្លៃបង់ទាំងអស់ត្រលប់មកវិញរហូតដល់ ២០០% ឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុន TrueMoney

ក្នុងនោះដែរ កម្មវិធីដ៏អស្ចារ្យមិនធ្លាប់មាននេះ មានលក្ខណងាយៗ ក្នុងការទទួលបានសំណាងនេះ ដោយលោកអ្នកដែលមិនទាន់មានកម្មវិធី TrueMoney Wallet នៅក្នុងទូរសព្ទដៃ លោកអ្នកគ្រាន់តែធ្វើការទាញយកពីកម្មវិធី App Store ឬ Play Store រួចចុះឈ្មោះបង្កើតគណនី និងបញ្ចូលអត្តសញ្ញាណប័ណ្ឌឲ្យបានត្រឹមត្រូវនោះ​ជាការស្រេច។

សម្រាប់ជំហានបន្ទាប់ លោកអ្នកគ្រាន់តែធ្វើការផ្ទេរ ឬដាក់ទឹកប្រាក់ចូលក្នុងគណនីទ្រូម៉ាន់នី របស់លោកអ្នក តាមរយៈធនាគារ ឬក៏ភ្នាក់ងារទ្រូម៉ាន់នី ណាមួយដែលមានសាខាទូទាំងប្រទេស ហើយលោកអ្នកគ្រាន់តែធ្វើការបង់ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃសំរាម របស់លោកអ្នកតាមរយៈកម្មវិធី TrueMoney Wallet ជាការស្រេច។

ចំពោះចំណុចពិសេសចុងក្រោយ ដែលលោកអ្នកមិនអាចរំលងបាន ក្រោយធ្វើការបង់ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃសំរាមរួច លោកអ្នកកុំភ្លេចរង់ចាំទទួលអារម្មណ៍រំភើប ដើម្បីអ៊ុតមើល ថាតើលោកអ្នកនឹងទទួលបានសំណាង ជាមួយនឹងទឹកប្រាក់ប៉ុន្មានភាគរយត្រលប់មកវិញ?

គួររម្លឹកបន្ថែមថា ចំពោះកម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី៣ ខែធ្នូ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ហើយអតិថិជនអាចធ្វើការចូលរួមត្រឹមតែ៣ដងប៉ុណ្ណោះ (១ដង សម្រាប់១វិក្កយបត្រ)។ ឯចំណែកការទទួលបានទឹកប្រាក់ដែលលោកអ្នកបង់ត្រលប់មកវិញច្រើនបំផុតត្រឹម២០០ដុល្លារ ដោយផ្អែកទៅតាមប្រព័ន្ធក្នុងការជ្រើសរើសគណនីដែលមានសំណាង៕

តោះចាំដល់ណាទៀត ទាញយកកម្មវិធី TrueMoney Wallet តាមរយៈ Link នេះ

https://truemoneyapps.page.link/home

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីនេះ សូមចូលទៅកាន់ Link៖ https://bit.ly/2VpNXPB

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]