ភ្នំពេញ៖ មកទល់ថ្ងៃនេះ ស្ថានភាពជំងឺឆ្លងកូវីដ១៩ នៅប្រទេសកម្ពុជា ហាក់ដូចជារីករាលដាលជាលំដាប់ ជុំវិញករណីពាក់ព័ន្ធឆ្លងក្នុងសហគមន៍២៨វិច្ឆិកា នៅរាជធានីភ្នំពេញ ដែលមុននេះបន្តិច ក្រសួងសុខាភិបាលទើបតែប្រកាសរកឃើញ១០ករណីបន្ថែម ក្នុងនោះមានពាក់ព័ន្ធនឹងបុគ្គលិក៦នាក់ ធ្វើការនៅហាងលក់ស្បែកជើងនិងកាបូប Pedro ផ្លូវព្រះសីហនុផ្ទាល់តែម្ដង រីឯ៤ករណីទៀត ជាករណីនាំចូល។
យ៉ាងណាមិញ តាមរយៈបណ្ដាញសង្គម មានគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថា ជាបុគ្គលិកម្នាក់ក្នងចំណោមបុគ្គលិកដែលបានឆ្លងកូវីដ១៩ បានចេញមុខធ្វើការបង្ហោះសារមួយ ក្រោយពីបានដឹងថាខ្លួនឆ្លងជំងឺរាតត្បាតនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ យោងតាមគណនីហ្វេសបុ៊ករបស់បុរសម្នាក់នោះ បានបង្ហោះសារជាច្រើន ទាំងមុននិងក្រោយពេលឆ្លងកូវីដ១៩ ប៉ុន្តែសារមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ កាលពីថ្ងៃទី១ខែធ្នូ រូបលោក ហាក់ដឹងថា មានអាការៈមិនស្រួលខ្លួន៖
លុះក្រោយពីទៅធ្វើតេស្ដ៍រកឃើញមានផ្ទុកវីរុសកូវីដ១៩នេះហើយ បុរសរូបនេះ បានបង្ហោះសារមួយផ្សេងទៀត អានហើយកាន់តែក្ដុកក្ដួលអាណិតលោកគ្រប់គ្នាថា៖
បន្ថែមពីនេះទៀតសោត ពេលដែលចូលមើលទៅកាន់គណនីបុរសម្នាក់នេះ ឃើញមានបងប្អូនមិត្តភក្ដិ ជាច្រើននាក់ បានចែករំលែកនិងបង្ហោះសារជូនពរឲ្យលោកឆាប់ជាសះស្បើយ គ្រប់ៗគ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]