ខួរក្បាលគឺជាផ្នែកមួយដ៏សំខាន់បំផុត នៅក្នុងរាងកាយមនុស្សយើង ដែលធ្វើការយ៉ាងសកម្ម២៤ ម៉ោងក្នុងមួយថ្ងៃ សូម្បីតែពេលដែលយើងគេងលក់។ ពិតណាស់ គ្នាយើងប្រហែលជាបានធ្វើសកម្មភាពផ្សេងៗដើម្បីបញ្ចូលថាមពលទៅក្នុងខួរក្បាល ដូចជាការគេងគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណជាដើម។
យ៉ាងណាមិញ ដើម្បីឲ្យខួរក្បាលមានសុខភាពល្អ យើងមិនអាចមើលរំលងការញ៉ាំអាហារល្អៗនោះទេ។ ដូច្នេះហើយ ចូរញ៉ាំអាហារទាំង៥ប្រភេទនេះ ដើម្បីជួយបង្កើនអនុភាពខួរក្បាល ក៏ដូចជាធ្វើឲ្យខួរក្បាលយើងបំពេញមុខងារកាន់តែប្រសើរជាងមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ស៊ុត
ជាការពិតណាស់ ស៊ុតផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ដោយសារតែវាសម្បូរទៅដោយជាតិប្រូតេអ៊ីន។ យើងអាចចម្អិនម្ហូបអាហារជាមួយនឹងស៊ុតបានច្រើនយ៉ាង ហើយវាក៏មានរសជាតិឆ្ងាញ់ផងដែរ។
២. គ្រាប់ធញ្ញជាតិ និងសូកូឡា
គ្រាប់ធញ្ញជាតិ គឺជាប្រភពនៃវីតាមីនE ដែលប្រឆាំងនឹងអុកស៊ីតកម្ម។ តាមការសិក្សាខ្លះ បានបង្ហាញថា វាមានប្រសិទ្ធភាពក្នុងការបង្កើនការចងចាំ នៅពេលដែលយើងមានអាយុកាន់តែច្រើន។ ចំណែកឯសូកូឡាពណ៌ខ្មៅវិញ វាមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏អស្ចារ្យផងដែរ។
៣. សាច់ត្រី
សាច់ត្រីមានផ្ទុកជាតិប្រូតេអ៊ីនខ្ពស់ ហើយក៏ផ្ដល់នូវអាស៊ីដខ្លាញ់អូមីហ្គា៣ ដែលជាខ្លាញ់ជំនួយដល់សុខភាព ក៏ដូចជាផ្ដល់ថាមពលដល់ខួរក្បាលបានយ៉ាងស័ក្ដិសិទ្ធិផងដែរ។ ជាងនេះទៅទៀត អាស៊ីដខ្លាញ់អូមីហ្គា៣ ក៏ជួយកាត់បន្ថយនូវហានិភ័យនៃជំងឺភ្លេចភ្លាំង ព្រមទាំងគ្រោះថ្នាក់សរសៃឈាមខួរក្បាលថែមទៀតផង។
៤. បន្លែបៃតង
បន្លែខៀវមានសារប្រយោជន៍យ៉ាងច្រើនដល់រាងកាយយើង។ វាជួយធ្វើឲ្យស្បែកយើងភ្លឺថ្លា ជំនួយឆ្អឹង កាត់បន្ថយស្រ្តេស ក៏ដូចជាប្រឆាំងនឹងភាពចាស់ជាដើម។ លើសពីនេះ បន្លែខៀវក៏ជួយទ្រទ្រង់ដល់ការចងចាំ និងជាអាហារបំប៉នដល់ពេញនិយមមួយសម្រាប់ថាមពលខួរក្បាលផងដែរ។
៥. តែបៃតង
យើងបានដឹងហើយថា តែបៃតងដើរតួនាទីដ៏សំខាន់នៅក្នុងរបបអាហារប្រចាំថ្ងៃ។ ពិសេសសម្រាប់អ្នកដែលចង់សម្រកទម្ងន់ ពិតជាមិនគួរមើលរំលងភេសជ្ជៈមួយមុខនេះឡើយ។ បន្ថែមពីនេះ តែបៃតងក៏ជួយបង្កើនថាមពលខួរក្បាល ក៏ដូចជាពង្រឹងការចងចាំបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
ដូចនេះ ដើម្បីជួយឲ្យខួរក្បាលមានសុខភាពល្អ យើងគួរញ៉ាំតែបៃតងឲ្យបាន២ពែងក្នុងមួយថ្ងៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]