កូរ៉េខាងជើង៖ យោងតាមវិទ្យុអាស៊ីសេរី (RFA) បានរាយការណ៍ថា ពលរដ្ឋកូរ៉េខាងជើងម្នាក់ត្រូវបានអាជ្ញាធរបាញ់សម្លាប់ បន្ទាប់ពីបានបំពានច្បាប់រឹតត្បឹតការរីករាលដាលជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងរបស់ប្រទេសនេះ។
ប្រភពខាងលើបានឲ្យដឹងថា ការកាត់ទោសប្រហារជីវិតនេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅ ចំពោះបុរសវ័យខ្ទង់ ៥០ឆ្នាំម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរត់ពន្ធទំនិញឆ្លងកាត់ព្រំដែនចិន ជាមួយដៃគូជំនួញជាជនជាតិចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការកាត់ទោសនេះ ក្នុងគោលបំណងបំភ័យប្រជាជនដទៃទៀតឲ្យគោរពច្បាប់ ទោះបីពេលបច្ចុប្បន្នកូរ៉េខាងជើងមិនមានការអះអាងផ្លូវការណាមួយអំពីករណីឆ្លងជំងឺកូវីដ-១៩ឡើយ ប៉ុន្ដែលោក គីម ជុងអ៊ុន បានដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងបំផុត ពោលគឺបញ្ជាឲ្យបាញ់សម្លាប់ចំពោះអ្នកបំពានច្បាប់ ដែលរស់នៅក្បែរព្រំដែនចិន។
គួរឲ្យដឹងដែរថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងជាអ្នកផ្ដល់ជំនួយធំជាគេរបស់កូរ៉េខាងជើង ប៉ុន្ដែកាដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានធ្លាក់ចុះ ៧៥ភាគរយ ដោយសារតែជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ រដ្ឋបាលដែលដឹកនាំដោយលោក គីម បានបន្ថែមកម្លាំងយោធានៅតាមព្រំដែន ដើម្បីពង្រឹងការរិតត្បិត ដោយខ្លាចថាអ្នករត់ពន្ធអាចនាំវីរុសចូលប្រទេសរបស់ខ្លួន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]