រុស្ស៊ី៖ ប្រទេសរុស្ស៊ីកំពុងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ខ្លួន ដោយមានគ្លីនិកជាច្រើននៅក្នុងទីក្រុងម៉ូស្គូចាក់វ៉ាក់សាំង ទៅអ្នកដែលងាយរងគ្រោះបំផុតពីវីរុសនេះ។ វ៉ាក់សាំងផ្ទាល់ខ្លួនរបស់រុស្ស៊ីឈ្មោះថា Sputnik V ដែលត្រូវបានចុះបញ្ជីកាលពីខែសីហា កំពុងត្រូវបានប្រើប្រាស់ហើយ។
អ្នកអភិវឌ្ឍន៍និយាយថា វាមានប្រសិទ្ធភាព៩៥ភាគរយ ហើយមិនបង្កផលប៉ះពាល់អ្វីធំដុំនោះទេ ប៉ុន្ដែកំពុងធ្វើតេស្ដសាកល្បងទ្រង់ទ្រាយធំ។ មនុស្សរាប់ពាន់នាក់បានចុះឈ្មោះរួចហើយ ដើម្បីទទួលការចាក់វ៉ាក់សាំងលើកដំបូងក្នុងចំណោមពីរលើក នៅចុងសប្ដាហ៍ ប៉ុន្តែវាមិនទាន់ច្បាស់ថា តើរុស្ស៊ីអាចផលិតវ៉ាក់សាំងបានចំនួនប៉ុន្មាននោះទេ។ អ្នកផលិតរំពឹងថា នឹងបង្កើតវ៉ាក់សាំងឲ្យបានចំនួន២លានដូស នៅដំណាច់ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អភិបាលក្រុងម៉ូស្គូលោក Sergei Sobyanin ដែលបានប្រកាសពីកម្មវិធីនេះកាលពីដើមសប្ដាហ៍នេះ បាននិយាយថា វាត្រូវបានផ្ដល់ជូនដល់ប្រជាជននៅទីក្រុង ចំនួន១៣លាននាក់ ដែលធ្វើការនៅតាមសាលារៀន សេវាសុខភាព និងបុគ្គលិកសង្គម។ លោកបាននិយាយថា បញ្ជីនេះនឹងកើនឡើង នៅពេលដែលវ៉ាក់សាំងកាន់តែមានច្រើន។ សេវាកម្មចុះឈ្មោះតាមអ៊ីនធឺណេតអនុញ្ញាតឲ្យអ្នករស់នៅក្នុងទីក្រុង ដែលមានអាយុចាប់ពី១៨-៦០ឆ្នាំ អាចធ្វើការណាត់ជួបដោយឥតគិតថ្លៃ នៅទីតាំងចំនួន៧០នៅជុំវិញទីក្រុង។

អ្នកដែលទទួលបានការចាក់ថ្នាំក្នុងរយៈពេល៣០ថ្ងៃចុងក្រោយ ឬអ្នកដែលមានជំងឺផ្លូវដង្ហើមក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយ នឹងត្រូវបានគេរាប់បញ្ចូល ដូចជាអ្នកដែលមានជំងឺរ៉ាំរ៉ៃជាក់លាក់ណាមួយ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះ។ មនុស្សម្នាក់ៗនឹងទទួលការចាក់វ៉ាក់សាំងចំនួន២ដង ពោល២១ថ្ងៃបន្ទាប់ពីការចាក់លើកដំបូង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]