បារាំង៖ អំពើហិង្សាបានផ្ទុះឡើងនៅទីក្រុងប៉ារីសរយៈពេល២សប្តាហ៍ជាប់ៗគ្នា នៅក្នុងមហាបាតុកម្មប្រឆាំងនឹងច្បាប់សន្តិសុខថ្មី និងភាពសាហាវឃោរឃៅរបស់ប៉ូលីស ដែលក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយប៉ូលិស ដុតរថយន្តតាមដងផ្លូវ និងកម្ទេចបង្អួចហាងទំនិញនានាផងដែរ។
ការធ្វើបាតុកម្មទូទាំងប្រទេសនេះ កំពុងក្លាយជាវិបត្តិដ៏ធំមួយ សម្រាប់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmanuel Macron ដោយភាពតានតឹងមានកាន់តែខ្លាំងឡើងៗ ដើមហេតុដោយសារតែការវាយដំរបស់ប៉ូលិស ទៅលើអ្នកផលិតតន្រ្តីជនជាតិស្បែកខ្មៅម្នាក់ កាលពីខែមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា បង្អួចនៃផ្សារទំនើបមួយ ទីភ្នាក់ងារអចលនទ្រព្យ និងធនាគារមួយបានត្រូវបំផ្លាញ ខណៈរថយន្តជាច្រើនត្រូវបានដុតឱ្យឆាបឆេះ នៅតាមបណ្តោយផ្លូវ Avenue Gambetta នៅពេលក្រុមបាតុករដើរតវ៉ាឆ្ពោះទៅ Place de la Republique។
វត្ថុជាច្រើនត្រូវបានបាតុករគប់ទៅប៉ូលិស ហើយប៉ូលិសក៏បានឆ្លើយតបដោយគប់ឧស្ម័នបង្ហូរទឹកភ្នែកទៅវិញ ដោយឈុតឆាកហិង្សានេះបន្តកើតឡើងពីការតវ៉ាកាលពីចុងសប្តាហ៍មុន ប្រឆាំងនឹងច្បាប់សន្តិសុខថ្មីដែលមិនឱ្យមានការផ្សព្វផ្សាយរូបភាព ឬវីដេអូរបស់ប៉ូលិសដែលបង្កអំពីហឹង្សាណាមួយឡើយ។
នេះជាការតវ៉ាមួយក្នុងចំណោមការតវ៉ាប្រហែល១០០ នៅទូទាំងប្រទេសបារាំង កាលពីថ្ងៃសៅរ៍ដែលប្រឆាំងនឹងច្បាប់សន្តិសុខថ្មី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]