ភ្នំពេញ៖ ជាច្រើនឆ្នាំមកហើយ ដែលកេរ្តិ៍ឈ្មោះរបស់ ណុប បាយ៉ារិទ្ធ បានឡើងខ្ពស់ត្រដែតតាមរយៈទេពកោសល្យដ៏ល្អអស្ចារ្យ នៅក្នុងស្រទាប់បេះដូងយុវវ័យនិង បងប្អូនគ្រប់វ័យ គ្រប់ឋានៈទាំងអស់ ធ្វើឲ្យពីមួយថ្ងៃទៅមួយថ្ងៃរូបលោកកាន់តែទទួលបានគោរពស្រលាញ់ឡើងៗ។
ជាការពិតណាស់ ក្រៅពីភាពជោគជ័យនៅក្នុងវិថីសិល្បៈ មានរឿងមួយទៀតដែលធ្វើឲ្យទស្សនិកជនសរសើរមិនដាច់ពីមាត់នោះគឺសម្រស់ដ៏ស្រស់ត្រកាលរបស់លោកតែម្តង ដែលពិបាកនឹងជឿណាស់ ដោយក្នុងខណៈទោះបីជាពេលនេះតារាប្រុសរូបនេះ មានអាយុរាងជ្រេក៏ពិតមែន ប៉ុន្តែគឺថាល្មមឈ្នះដាច់តារាសម្តែងមួយចំនួនបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពិម្សិលមិញ តារាចម្រៀងវ័យ៣៩ឆ្នាំរូបនេះ បានបង្ហោះរូបភាពរូបភាពរបស់ជាច្រើនសន្លឹកដែលមើលទៅសង្ហាមិនចាញ់តារាកូរ៉េខាងត្បូងមួយចំនួនសោះឡើយ ដោយយើងអាចឃើញច្បាស់តាមរយៈផ្ទៃមុខដ៏ស្រស់ផូរផង់ សស្រស់ថ្លា ជាមួយនឹងការតុបតែងសម្លៀកបំពាក់ដងខ្លួនតាមរបៀប Hip Hop ពិតជាសុីវិល័យទាន់សម័យខ្លាំងមែនទែន បង្កឲ្យមានភ្ញាក់ផ្អើលខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រក៏បានជញ្ជក់មាត់សរសើរអំពីសម្រស់នឹងការតុបតែងខ្លួនតាមរបៀបនេះណាស់ ដោយមើលទៅស្អាតប្លែកខ្លាំង ដោយធ្វើឲ្យទស្សនិកជនមិនអាចចំណាំលោកបាន៕
សូមចូលទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]