ថៃ៖ ប្រជាជនអាវលឿងរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅឯទីលានសាណាមលួង (Sanam Luang) ក្នុងទីក្រុងបាងកកកាលពីថ្ងៃសៅរ៍នេះ ដើម្បីថ្វាយព្រះពរដល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី និងអុជទៀនដើម្បីធ្វើពិធីរំលឹកព្រះវិញ្ញាណក្ខន្ធដល់អតីតព្រះមហាក្សត្រ ព្រះចៅភូមិបុល អាប់ឌុលយ៉ាដេត។
រដ្ឋាភិបាលដែលបានរៀបចំពិធីនេះ បានអញ្ជើញប្រជាជនឱ្យមកថ្វាយព្រះពរព្រះមហាក្សត្រ ព្រមទាំងគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ និងបង្ហាញភក្តីភាពចំពោះព្រះរាជវង្សានុវង្ស នៅវេលាម៉ោង 7:19 នាទីយប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាលើកទី ១ ហើយដែលព្រះមហាក្សត្រថៃបានធ្វើជាអធិបតីក្នុងពិធីនេះ ហើយបានចូលរួមជាមួយប្រជាជនថៃក្នុងការអុជទៀនបំភ្លឺក្នុងឱកាសនេះ។
ព្រះមហាក្សត្រថៃក៏បានប្រគល់កន្លាស់អាវជូនប្រជាជន ទុកជាអនុស្សាវរីយ៍សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ។
ក្នុងចំណោមអ្នកចូលរួម ក៏មានតារាសម្តែង Duantem Salitul និង Methanee“ Nino” Buranasiri អតីតឧបនាយករដ្ឋមន្រ្តី សូថេប ធឿកសុបាន ព្រមទាំងសកម្មជន Suwit Thongprasert ដែលបានធ្វើការចែកទឹក និងអាហារសម្រន់ដល់អ្នកចូលរួមផងដែរ។
ពិធីនៅថ្ងៃសៅរ៍នេះ គឺជាពិធីដ៏ធំបំផុតមួយដែលបង្ហាញពីការគាំទ្រដល់រាជាធិបតេយ្យ ចាប់តាំងពីមានការតវ៉ាដែលអំពាវនាវឱ្យមានការធ្វើកំណែទម្រង់ស្ថាប័នមក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]