ថៃ៖ តារាសម្ដែងប្រុសប្រចាំប៉ុស្តិ៍ One31 TongTong Kitsakorn ចាប់តាំងពីឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកនេះ តារាប្រុសសាច់សខ្ចីរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ជាពិសេសមានការគាំទ្រច្រើនពីមិត្តៗយុវវ័យតែម្ដង។ ម្យ៉ាងវិញទៀត គេចាប់អារម្មណ៍ឃើញថា តារារូបនេះ កាន់តែមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ ហើយតែងតែទទួលបានតំណែងជាតួឯកសឹងតែគ្រប់រឿងតែម្ដង។ 

មិនតែប៉ុណ្ណោះ តារារូបនេះមានទាំងសមត្ថភាព និងរូបសម្បត្តិស្អាតសង្ហា មិនមុខមាត់ ឬរូបរាងនោះទេ។ ក្នុងនោះដែរ បើងាកមកចាប់ពីជីវិតឯកជនតារាប្រុសរូបនេះវិញ គេសង្កេតឃើញតារារូបនេះ តែងតែបង្ហោះរូបភាពស្អាតៗ បង្អួតរូបសម្រស់លើបណ្ដាញសង្គម បង្ហាញពិសកម្មផាពប្រចាំថ្ងៃ សម្រាប់ហ្វេនបានឃើញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយគ្រប់រូបភាព ដែលតារារូបនេះ បង្ហោះម្ដងៗ ធ្វើឲ្យហ្វេនៗទប់ចិត្តលង់ស្នេហ៍ស្ទើរតែមិនបាន ដោយសាររូបទាំងនោះ សុទ្ធសឆងតែមានភាពទាក់ទាញ ទោះបីរៀបចំខ្លួនសាមញ្ញយ៉ាងណាក្ដី។ ជាក់ស្ដែង ថ្មីៗនេះកម្លោះសង្ហា TongTong បានបង្ហោះរូបពេលទៅលេងសមុទ្រ ថតរូបដោះអាវបង្ហាញសាច់សខ្ចី សាច់ដុំធំតឹងណែន កង់ៗផងនោះ មើលទៅពិតជាសង្ហាគួរឲ្យចាប់អារម្មណ៍ខ្លាំង។ លើសពីនេះទៅទៀត បើទោះឈរហាលក្ដៅ តែស្បែកតារារូបនេះ នៅតែសភ្លឺថ្លាគ្មានប្រែប្រួលសម្បុរសូម្បីតែបន្តិច។  

ក្រោយបង្ហោះរូបជាច្រើនសន្លឹក ដោះអាវបង្ហាញសាច់សខ្ចីនៅសមុទ្ររួច មានហ្វេនជាច្រើនបានលាន់មាត់សរសើរពីរូបរាង និងស្បែកតារារូបនេះគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

TongTong Kitsakorn 
TongTong Kitsakorn 
TongTong Kitsakorn 
TongTong Kitsakorn 
TongTong Kitsakorn 
TongTong Kitsakorn 
TongTong Kitsakorn 
TongTong Kitsakorn 
TongTong Kitsakorn 
TongTong Kitsakorn 
TongTong Kitsakorn 
TongTong Kitsakorn 
TongTong Kitsakorn 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]