ញូវយ៉ក៖ កាលពីថ្ងៃសៅរ៍ អគ្គិភ័យដ៏ធំមួយដែលបានឆេះចេញពីអគារទំនេរមួយនៅក្នុងទីក្រុងញូវយ៉ក បានរាលដាលដល់ព្រះវិហារសាងសង់នៅសតវត្សរ៍ទី១៩ ដែលបណ្តាលឱ្យសំណង់ទាំងពីរនេះខ្ទេចខ្ទីទាំងអស់។
យោងតាម NBC ញូវយ៉កបានឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅម៉ោងប្រហែល៥ព្រឹក នៅឯអគារមួយនៅផ្លូវ East 7th Street សង្កាត់ East Village។ ការឆាបឆេះនេះបណ្តាលឱ្យមានការរោទ៍កណ្តឹងប្រកាសអាសន្នចំនួន៦ដង។ នាយកដ្ឋានពន្លត់អគ្គិភ័យក្រុងញូវយ៉កបាននិយាយថា ក្រុមពន្លត់អគ្គិភ័យចំនួន៤នាក់បានរងរបួសស្រាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រះវិហារ Middle Collegiate ដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ១៦២៨ ត្រូវបានបំផ្លាញដោយភ្លើង។ សំណាងល្អដែរដែលនៅក្នុងអគ្គិភ័យនេះ មិនមាននរណាម្នាក់បាត់បង់ជីវិតទេឡើយ។
យោងតាមគេហទំព័ររបស់ព្រះវិហារ វាគឺជាព្រះវិហារក្រុមជំនុំចំណាស់ជាងគេបំផុតនៃក្រុម Collegiate Churches of New York ហើយប្រវត្តិរបស់ព្រះវិហារនេះគឺទាក់ទងជាមួយនឹងព្រឹត្តិការណ៍សំខាន់ៗជាច្រើន នៅក្នុងប្រវត្តិសាស្ត្រអាមេរិក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]