ស្រីៗយើងធ្លាប់ឆ្ងល់ទេ ថាបើផឹកថ្នាំពន្យារកំណើតហើយអាចមានកូនដែរអត់? បើមានមកពីមូលហេតុអ្វី? ពិតណាស់ ថ្នាំពន្យារកំណើតត្រូវគេជឿថា មានប្រសិទ្ធភាពដល់ទៅ ៩៩% ឯណោះ។ យ៉ាងណា ទោះអត្រាមានកូនអំឡុងពេលប្រើថ្នាំពន្យារកំណើត នៅសល់តែ ១% ក្តី ក៏នៅតែអាចមានដែរ ហើយមូលហេតុកំពុងប្រើថ្នាំពន្យារកំណើតហើយ នៅតែមានកូន គឺមានរៀបរាប់ក្នុងអត្ថបទនេះ។
១- ភ្លេចញ៉ាំថ្នាំ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើស្រីៗគ្នាយើងឧស្សាហ៍រួមភេទនោះ ការខកខានប្រើថ្នាំតែមួយដង ក៏អាចបណ្តាលឲ្យយើងមានផ្ទៃពោះបានដែរ។ ដូច្នេះ បើភ្លេចលេបថ្នាំ ត្រូវលេបថ្នាំទ្វេដងភ្លាមៗ និងប្រើទម្រង់ថ្នាំពន្យារកំណើតជំនួសមួយផ្សេងទៀត នៅពេលយើងមានភាពសកម្មរួមភេទ។
២- ប្រើមិនតាមពេលកំណត់
ឥទ្ធិពលថ្នាំពន្យារកំណើត គឺកាន់តែចុះទាប ទៅតាមរយៈពេល ដូច្នេះបើយើងបានប្រើថ្នាំហួស ២៤ ម៉ោងក្រោយពីរួមភេទ នោះប្រសិទ្ធភាពថ្នាំនឹងលែងមានទៀតដែរ។ ការយឺតយ៉ាវលេបថ្នាំត្រឹម ១-២ ម៉ោង ក៏អាចបណ្តាលឲ្យមានផ្ទៃពោះបានដូចគ្នា។
៣- បានប្រើថ្នាំផ្សេងទៀតប្រឆាំងនឹងប្រសិទ្ធភាពថ្នាំពន្យារកំណើត
ថ្នាំមួយចំនួន ដូចជា ថ្នាំប្រកាច់ ថ្នាំផ្សះ ថ្នាំព្យាបាលមេរោគអេដស៏ និងថ្នាំរុក្ខជាតិ St. John’s Wort សុទ្ធតែអាចមានលទ្ធភាពកាត់បន្ថយប្រសិទ្ធភាពថ្នាំពន្យារកំណើតបាន។ នៅពេលយើងប្រើថ្នាំទាំងនេះ សូមទាក់ទងទៅគ្រូពេទ្យពីផលប៉ះពាល់អាចកើតមានលើការពន្យារកំណើតរបស់យើង ក៏ដូចជាសួរនាំពីវិធីសាស្រ្តពន្យារកំណើតមានប្រសិទ្ធភាពផ្សេងទៀត។
៤- ផឹកស្រា
ផឹកស្រាមុនពេលរួមភេទ អាចបង្កើនឱកាសមានកូនបាន ទោះបីជាយើងបានប្រើថ្នាំពន្យារកំណើតរួចក៏ដោយ។ ថ្លើម មានមុខងារគ្រប់គ្រងធ្វើមេតាបូលីស និងការស្រូបនូវយកសារជាតិថ្នាំយើងបានប្រើ ដូច្នេះវាអាចរំខានដល់កាត់បន្ថយប្រសិទ្ធភាពថ្នាំពន្យារកំណើតបាន។
៥- ប្រើថ្នាំពន្យារកំណើតពពួក Generic
ទោះបីជាថ្នាំពន្យារកំណើតពពួក Generic មានតម្លៃធូរថ្លៃ ជាងថ្នាំពន្យារកំណើតសុទ្ធក៏ដោយ ប៉ុន្តែវាមានផ្ទុកនូវអ័រម៉ូនតិចជាងថ្នាំពន្យារកំណើត (តិចជាងចំនួនត្រូវបង្អាក់មេជីវិតញី)។ ថ្នាំពន្យារកំណើតពពួក Generic មិនមានប្រសិទ្ធភាពសម្រាប់ស្រីៗគ្រប់គ្នានោះទេ។
៦- មានបញ្ហាក្រពះ
ក្រពះ គឺត្រូវការពេលវេលាយូរក្នុងការរំលាយថ្នាំពន្យារកំណើត។ បន្ទាប់ពីបានលេបថ្នាំ វានឹងស្ថិតនៅក្នុងក្រពះមួយរយៈពេល បន្ទាប់មកធ្វើដំណើរទៅកាន់ពោះវៀន ដើម្បីស្រូបយកជាតិថ្នាំ។ បើយើងមានបញ្ហាក្រពះ ដូចជាក្អួត ឬរាក នោះការស្រូបយកជាតិថ្នាំនឹងមានការថយចុះ។
សរុបសេចក្ដីមក ស្រីៗជាច្រើនកំពុងប្រើថ្នាំពន្យាកំណើត ហើយនៅតែមានផ្ទៃពោះ គឺដោយសារតែការខកខានក្នុងការលេបថ្នាំ ឬមានបញ្ហាប្រឆាំងជាមួយប្រសិទ្ធភាពនឹងថ្នាំនេះ។ ការប្រើថ្នាំពន្យារកំណើត អាចមានផលប៉ះពាល់ជាច្រើនស្រដៀងទៅនឹងរោគសញ្ញាដំបូងនៃការមានផ្ទៃពោះ។ ឧទាហរណ៍ ពេលលេបថ្នាំពន្យារកំណើតនៅពេលព្រឹក យើងអាចនឹងបាត់រដូវ រួមទាំងមានកំណកឈាមតិចៗនៅពាក់កណ្តាលខែ អាចនឹងមានអារម្មណ៍ចង់ក្អួត ឈឺសុដន់ មានការផ្លាស់ប្តូរក្លិន និងមានអារម្មណ៍ប្រែប្រួល។ បើគ្នាយើងគិតថា យើងកំពុងមានផ្ទៃពោះ ត្រូវធ្វើតេស្តជាមួយនឹងឧបករណ៍ពិនិត្យផ្ទៃពោះ និងទៅជួបគ្រូពេទ្យ ដើម្បីធ្វើតេស្តបញ្ជាក់ការសង្ស័យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]