អាការៈ​ឈឺ​ក្បាល គ្នា​យើង​ណា​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​នោះ ខ្លះ​មាន​បញ្ហា​ឈឺ​ក្បាល​ស្ទើរ​តែ​រាល់​ថ្ងៃ រក​គិត​អ្វីមិន​ចេញ​ទេ។ គ្នា​យើង​មួយ​ចំនួន​គិត​ថា ការ​ឈឺ​ក្បាល​នេះ​ជា​បញ្ហា​សុខភាព​មនុស្ស​ទូទៅ​ជួប​ប្រទះ​ច្រើន លេប​ថ្នាំ​បន្តិច​ក៏​បាត់​ទៅ​វិញ ប៉ុន្តែ​មាន​មូល​ហេតុ​ខ្លះ​ទៀត​ដែល​បង្ក​ឲ្យ​យើង​ឈឺ​ក្បាល ក៏​ជា​សញ្ញា​នៃ​ជំងឺ​កាចៗ​កំពុង​កើត​ឡើង​លើ​យើង​ដែរ។

តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត អាការៈ​ឈឺ​ក្បាល​មួយ​ចំនួន​បណ្ដាល​មក​ពី​កត្តា​មិន​ធ្ងន់ធ្ងរ តែ​វា​អាច​ឲ្យ​ឈឺ​ក្បាល​រ៉ាំរ៉ៃ​ និង​រំខាន​ដល់​ការងារ និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ចំណែក​ការ​ឈឺ​ក្បាល​ខ្លះ​ទៀត​បណ្ដាល​មក​ពី​ជំងឺ​ធ្ងន់ធ្ងរ ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត ដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់ និង​លឿន​បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.អាការៈ​ឈឺ​ក្បាល​មិន​ធ្ងន់ធ្ងរ

  • ការ​ឈឺ​ក្បាល​ប្រកាំង
  • ការ​ឈឺ​សរសៃ​មុខ និង​ក្បាល
  • ការ​រលាក​ឆ្អឹង​ច្រមុះ ឬ​ដុះ​សាច់​ច្រមុះ
  • ការ​ធុញ​ថប់ និង​ការ​ថប់​បារម្ភ ឬ​ស្ត្រេស។ល។

២.អាការៈ​ឈឺ​ក្បាល​បណ្ដាល​មក​ពី​ជំងឺ​ធ្ងន់ធ្ងរ

  • ជំងឺ​រលាក​ស្រោម​ខួរក្បាល
  • ការ​ហូរ​ឈាម​ក្នុង​ស្រោម​ខួរក្បាល
  • ការ​ត្បៀត ឬ​បែក​សរសៃ​ឈាម​ខួរក្បាល
  • ដុំ​សាច់​ក្នុង​ខួរ​ក្បាល ឬ​ខ្ទុះ​ក្នុង​ក្បាល​ជា​ដើម។

ចំពោះ​ការ​ព្យាបាល​របស់​អាការៈ​ឈឺ​ក្បាល​មាន​ច្រើន​មធ្យោបាយ និង​ខុសៗ​គ្នា​ទៅ​តាម​មូល​ហេតុ​នៃ​អាការៈ​នោះ។ មួយ​វិញ​ទៀត រាល់​ពេល​ឈឺ​ក្បាលគ្នា​យើង​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ផ្សំ​ថ្នាំ​លេប​នៅ​តាម​ឱសថស្ថាន​ផ្សេងៗ ដោយ​មិន​បាន​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ចៀស​វាង​ការ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ ឬ​ការ​យឺត​យ៉ាវ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ជា​យថាហេតុ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]