ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលមានករណីឆ្លងជំងឺកូវីដ-១៩ ឆ្លងក្នុងសហគមន៍យ៉ាងដូច្នេះ។ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ តែមានការកើនឡើងច្រើនជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ បើគិតចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាមកទល់នឹងថ្ងៃនេះផ្ទាល់។

ជាមួយគ្នានេះដែរ កាលពីព្រឹកមិញនេះ ខាងក្រសួងសុខាភិបាលកម្ពុជា បានចេញលិខិតស្ដីពីការឆ្លងជំងឺកូវីដ-១៩ថ្មីក្នុងថ្ងៃទី ៦ ខែធ្នូនេះ មានករណីវិជ្ជមានថ្មីចំនួន ២នាក់ ដែលទីមួយមានឈ្មោះ អ៉ី តារា និងទីពីរមានឈ្មោះ ជី ពេជ្រឆារ៉ា ដែលអ្នកទាំងពីរ ជាអ្នកពាក់ព័ន្ធជាមួយ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិការផ្ទាល់។ ក្នុងនោះដែរ មុននេះយុវជនដែលបានផ្ទុកជំងឺកូវីដ-១៩ អ៉ី តារា បានបង្ហោះសារខ្លីមួយយ៉ាងក្ដុកក្ដួលយ៉ាងដូច្នេះថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្ដី យុវជន អ៉ី តារា
សម្ដី យុវជន អ៉ី តារា

ក្នុងការបង្ហោះរបស់យុវជន អ៉ី តារា​ នេះដែរ លោកមិនបានបង្ហាញប្រាប់ពីអការៈ និងស្ថានភាពខ្លួននោះទេ តែគ្រាន់តែសរសេរសារនិយាយពាក្យសុំទោសប៉ុន្មានម៉ាត់ទៅកាន់គ្រួសារ និងប្រជាជនខ្មែរប៉ុណ្ណោះ។ តែយ៉ាងណា បន្ទាប់ពីឃើញសារខ្លីរបស់យុវជននេះហើយ ក៏មានមិត្តភក្ដិ និងអ្នកលេងបណ្ដាញសង្គមជាច្រើន បាននិយាយពាក្យលើកទឹកចិត្តដល់យុវជនផ្ទុកជំងឺកូវីដ-១៩នេះ ឲ្យរឹងមាំ និងថែសុខភាពឆាប់ជាសះស្បើយពីជំងឺគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

សេក្ដីជូនព័ត៌មានពីក្រសួងសុខាភិបាលកម្ពុជា
សារបង្ហោះពីយុវជន អ៉ី តារា
សារបង្ហោះពីយុវជន អ៉ី តារា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]