ភ្នំពេញ៖ កម្មវិធីទិញអីវ៉ាន់ឈ្នះរង្វាន់ Shop and win របស់ គ្លូប៊ល ហៅស៍ រដូវកាលទី២ បាន​រក​ឃើញ​ហើយ​នូវ​ម្ចាស់​រង្វាន់​ធំ​រថយន្ត​ Toyota Hilux Revo 2020 និង​អ្នក​ឈ្នះ​រង្វាន់​តូច​ធំ​ ២៤០​ រង្វាន់​ផ្សេង​ទៀត​ ក្រោយ​ធ្វើ​ការ​ចាប់ឆ្នោត​ផ្សាយផ្ទាល់​តាម​ទំព័រ​ហ្វេសប៊ុក​ Global House Cambodia កាលពីរសៀលម៉ោង០១:០០ ថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ​២០២០កន្លងទៅ។

ក្រោម​ការ​ចាប់​យក​សន្លឹក​ឆ្នោត​ដោយ​ផ្ទាល់​ដៃ​ពី​នាយក​ Global House Cambodia លោក​ អ៊ីន​ កួត រថយន្ត​ដ៏​ថ្មី​សន្លាង​ បាន​ធ្លាក់​ទៅ​ម្ចាស់រង្វាន់ធំកំពូលសំណាងឈ្មោះ​ ហ៊ួ សុខុម

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​រថយន្ត​ Hilux Revo 2020
  ការចាប់​ឆ្នោត​ផ្សង​សំណាង​ Shop and Win រដូវកាល​ទី​២​ របស់គ្លូប៊ល​ ហៅស៍

ក្រៅ​ពី​ម្ចាស់​រង្វាន់​ធំ​ខាង​លើ​ អ្នក​មាន​សំណាង​ ២៤០​ នាក់​ផ្សេង​ទៀត ក៏​ទទួល​បាន​រង្វាន់​ជា​ច្រើន​មុខ​ដូច​ជា​ ម៉ាស៊ីន​បោក​ខោ​អាវ​ ទូរ​ទឹកកក​ កង្ហារ​ត្រជាក់​ វ៉ាលី​ និង​កង្ហារ​បញ្ឈរ​ផង​ដែរ។​

  ការចាប់​ឆ្នោត​ផ្សង​សំណាង​ Shop and Win រដូវកាល​ទី​២​ របស់គ្លូប៊ល​ ហៅស៍
  ការចាប់​ឆ្នោត​ផ្សង​សំណាង​ Shop and Win រដូវកាល​ទី​២​ របស់គ្លូប៊ល​ ហៅស៍
  ការចាប់​ឆ្នោត​ផ្សង​សំណាង​ Shop and Win រដូវកាល​ទី​២​ របស់គ្លូប៊ល​ ហៅស៍
  ការចាប់​ឆ្នោត​ផ្សង​សំណាង​ Shop and Win រដូវកាល​ទី​២​ របស់គ្លូប៊ល​ ហៅស៍

លោក​អ្នក​អាច​ផ្ទៀងផ្ទាត់​ឈ្មោះ​​អ្នក​ឈ្នះ​ដែល​ក្រុម​ការងារ​ទំព័រ​ហ្វេសប៊ុក​ Global House Cambodia បាន​បង្ហោះតាម​រយៈ​ Link ខាង​ក្រោម​៖​ https://www.facebook.com/permalink.php?story_fbid=3428295243885896&id=1514321415283298

ប្រិយមិត្ត​ដែល​បាន​ឈ្នះ​ក្នុង​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ Shop and Win រដូវកាល​ទី​២​ របស់ ​គ្លូប៊ល​ ហៅស៍ អាច​ទំនាក់ទំនង​បើក​រង្វាន់​បាន​ចាប់​ពី​ថ្ងៃ​ទី​០៧​ ដល់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ​ ឆ្នាំ​២០២០​ នេះ​ នៅ ​គ្លូប៊ល​ ហៅស៍ ​ផ្ទាល់​ ដោយ​គ្រាន់​តែ​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណបណ្ណ។

គួរ​រំឭក​ថា​ ការ​ចាប់​រង្វាន់​ដ៏​អស្ចារ្យ​ពី​ គ្លូប៊ល​ ហៅស៍​ ​មាន​តម្លៃ​សរុប​រហូត​ដល់​ទៅ​ ១០​ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ បាន​ធ្វើ​ឡើង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី០៥​​ ខែ​ធ្នូ​ ដែល​រង្វាន់​​ទាំង​នោះ​រួម​មាន៖ 

- រថយន្ត Toyota-Hilux Revo 2020 ចំនួន ០១រង្វាន់
- ម៉ាស៊ីនបោកខោអាវ ចំនួន​ ២០រង្វាន់
- ទូរទឹកកក ចំនួន ៣០រង្វាន់
- កង្ហាត្រជាក់ ចំនួន ៤០រង្វាន់​
- វ៉ាលីធ្វើដំណើរ ចំនួន ៥០រង្វាន់
- កង្ហារ​បញ្ឈរ​ ចំនួន​ ១០០​រង្វាន់​

រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់របស់គ្លូប៊ល​ ហៅស៍
រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់របស់គ្លូប៊ល​ ហៅស៍
រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់របស់គ្លូប៊ល​ ហៅស៍
រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់របស់គ្លូប៊ល​ ហៅស៍

គ្លូប៊ល ហៅស៍ ខេមបូឌា មានទីតាំងស្ថិតនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ចម្ងាយ ៦០០ម៉ែត្រ ពីផ្សារទំនើប AEON II) ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]