មានក្មេងស្រីកូនអ្នកកសិករ នៅជនបទដាច់ស្រយាលមួយ។ ដូចតែកូនកសិករផ្សេងទៀតដែរ នាងរវល់​មមាញឹក​នឹង​ការងារ​ណាស់ នៅរដូវប្រាំងនាង ដើរជញ្ជាត់ត្រី រាវត្រីតាមស្ទឹង ត្រពាំងជាមួយនឹង ក្មេងៗដទៃ និង អ្នកស្រុកអ្នកភូមិ ។នៅរដូវវស្សានាង ស្ទូងដក ច្រូតកាត់ដូចតែ កសិករដទៃអញ្ជឹង តែនាងតែងតែទៅរៀនមិនដែលអាក់ខានឡើយ តាំងពី បឋម រហូតដល់វិទ្យាល័យ មិនតែប៉ុណ្ណោះទេ នាងថែមទាំងជាសិស្សរៀនពូកែ នៅក្នុងថ្នាក់ថែមទៀតផង។

បន្ទាប់ពី លទ្ធផល​ប្រឡងបឋមភូមិ បានបិតប្រកាសជាផ្លូវការ នាងក៏បានបន្តការសិក្សាថ្នាក់វិទ្យាល័យបន្តទៀត ហើយ​ក្នុង​​ចំណោម​មិត្តដែលនៅភូមិជាមួយនាង គ្មាននរណាបន្តការសិក្សាទៀតឡើយ។ ទោះយ៉ាងណាក៏ដោយក៏នាងនៅតែ​បន្តការសិក្សាដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេលនាងហៀបនឹងចាកចេញទៅ មានបងប្អូនជីដូនមួយ របស់នាងបានមកអង្គុយលេងផ្ទះរបស់​នាង​ហើយបាន​និយាយ​ថា៖ "អ្ហើយ មិនដឹងរៀនធ្វើអីទេ អស់តែលុយអត់ប្រយោជន៍ មើលអ្នកទៅរៀនជំនាន់​មុនៗ ​គ្មាន​បានអីមកវិញទេ ទីបំផុតចូលរោងការយកប្ដីធ្វើស្រែដដែល បើយកអាពេលវេលាទៅរៀនរាប់ឆ្នាំនឹង មកធ្វើការរោងចក្រ ម៉្លេះបានប្រាក់ខែ​មិនចេះតិចទេ ហើយទៅរៀននឹងណា ទម្រាំតែចប់ លក់គោទាំងអស់ក្នុងក្រោលនឹង មិនស្រួលរៀនមិនគ្រាន់ផង"។

ក្មេងស្រីម្នាក់នោះ ចាកចេញទៅទាំងទឹកភ្នែក ហើយបានប្ដេជ្ញានៅក្នុងចិត្តយ៉ាងមុតមាំថា "ខ្ញុំមិនធ្វើជាមនុស្សអោយ​គេទាយត្រូវឡើយ អ្នកស្គាល់ខ្ញុំប៉ុនក្រចកប៉ុណ្ណោះ"។

ព្រោះតែពាក្យសម្ដីហ្នឹងហើយ ធ្វើអោយនាងហ៊ានដាក់ពាក្យបង្រៀន​ភាសាអង់គ្លេសនៅសាលាឯកជនបានជោគជ័យ។ព្រោះតែពាក្យសម្ដីហ្នឹងហើយ ធ្វើអោយនាងទទួលបានលទ្ធផលប្រឡងចំណាត់ថ្នាក់លេខ១ ប្រចាំឆ្នាំ។ ព្រោះតែពាក្យសម្ដីហ្នឹងហើយ ធ្វើអោយនាងទទួលអាហារណ៍រូបករណ៍ទទួលបានប្រាក់ជាហូរហែរ។ព្រោះតែពាក្យសម្ដីហ្នឹងហើយ ធ្វើអោយនាងជាមនុស្សក្លាហានមកទល់បានក្លាយទៅជាអ្នកគ្រប់គ្រងក្រុមហ៊ុន។ព្រោះតែពាក្យសម្ដីហ្នឹងហើយ នាងបានបំបែកជំនឿ រៀនធ្វើអ្វីបានអ្វីមកវិញ រៀននាំតែខាតពេល។

នាងតែងនិយាយថា "ខ្ញុំជាខ្ញុំ អ្នកជាអ្នក អ្នកគ្មានសិទ្ធមកកំណត់ជោគវាសនាខ្ញុំទេ"៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]