ជំងឺរលាកសន្លាក់ គឺជាជំងឺដែលកើតឡើងញឹកញាប់ពាក់ព័ន្ធនឹងការរលាករ៉ាំរ៉ៃនៃសន្លាក់ឆ្អឹង។ វាបង្កឲ្យមានការឈឺចាប់ ហើម ស្ពឹក និងចូលទៅបំផ្លាញឆ្អឹង សន្លាក់ឆ្អឹង និងសរីរាង្គដទៃផ្សេងទៀតនៃរាងកាយមនុស្សយើងទៅតាមប្រភេទរលាកសន្លាក់ផ្សេងៗ។
ជំងឺរលាកសន្លាក់ប្រភេទ Osteoarthritis គឺពុំមានការរលាកទេ ហើយជាទូទៅ វាកើតឡើងទៅលើបុរសចំនួន៤០% និងស្រ្តីចំនួន៤៧% ។ រីឯជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis និងប្រភេទ Psoriatic Arthritis វិញ គឺមានការរលាក ដែលត្រូវបានចាត់ទុកថាជាជំងឺអូតូអ៊ីមម្ញូន (Autoimmune)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមការស្រាវជ្រាវបានបង្ហាញថា ការបញ្ឈប់ការញ៉ាំអាហារ និងភេសជ្ជៈមួយចំនួនអាចកាត់បន្ថយកម្រិតនៃការរលាកក្នុងរាងកាយ លើកកម្ពស់សុខភាពជាលិកា និងធ្វើឲ្យឆាប់ជាសះស្បើយ ក៏ដូចជាបង្កើនថាមពលសម្រាប់ជីវិតថែមទៀតផង។
ប្រសិនបើយើងមិនចង់ឲ្យជំងឺរលាកសន្លាក់ មានសភាពកាន់តែធ្ងន់ធ្ងរថែមទៀតនោះ យើងគួរចៀសឲ្យឆ្ងាយពីប្រភេទអាហារ និងភេសជ្ជៈទាំងនេះ។
១. អាហារកែច្នៃ
អាហារកែច្នៃ ដូចជាអាហារ Fast Foodគឺសុទ្ធសឹងតែជាប្រភេទអាហារចម្រាញ់ខ្ពស់ ដោយមានបន្ថែមស្ករ គ្រឿងបង្ការកុំឲ្យខូច និងធាតុផ្សំប្រភេទរលាកដទៃទៀត ដែលធ្វើឲ្យជំងឺរលាកសន្លាក់កាន់តែយ៉ាប់យ៉ឺនជាងមុន។
លើសពីនេះទៀត អ្នកដែលមានជំងឺរលាកសន្លាក់ ហើយញ៉ាំអាហារប្រភេទនេះច្រើន គឺប្រឈមមុខនឹងហានិភ័យនៃជំងឺបេះដូង រួមទាំងធ្វើឲ្យកម្រិតអេម៉ូក្លូប៊ីនGlycated (HbA1c)ឡើងខ្ពស់ផងដែរ។
២. ជាតិអាកុល
ពិតណាស់ ជាតិអាកុលផ្ដល់ផលប៉ះពាល់យ៉ាងច្រើនដល់សុខភាពមនុស្សយើង ជាពិសេសសម្រាប់មនុស្សដែលមានជំងឺរលាកសន្លាក់ ពីព្រោះវានឹងធ្វើឲ្យរោគសញ្ញារលាកសន្លាក់កាន់តែអាក្រក់ទៅៗ។
តាមការសិក្សាលើអ្នកដែលកើតជំងឺរលាកសន្លាក់ប្រភេទ Axial Spondyloarthritis ដែលមានការរលាក បានឲ្យឃើញថា វាផ្ដល់ផលប៉ះពាល់ចម្បងលើខួរឆ្អឹងខ្នង និងសន្លាក់Sacroiliac (SI) ព្រមទាំងអាចជំរុញឲ្យមានការខូចខាតលើរចនាសម្ព័ន្ធឆ្អឹងខ្នងថែមទៀតផង។
៣. ស្ករបន្ថែម
ជាទូទៅ ស្ករគ្រាប់ ភេសជ្ជៈផ្អែម ការ៉េម និងអាហារដទៃទៀត រួមទាំងទឹកជ្រលក់បាប៊ីឃ្យូផងនោះ គឺសុទ្ធតែមានជាតិស្ករបន្ថែម។ ជាមួយគ្នានេះដែរ អ្នកដែលចូលចិត្តញ៉ាំភេសជ្ជៈផ្អែមជាទៀងទាត់ មានហានិភ័យខ្ពស់នៃការកើតជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis។ លើសពីនេះ ការញ៉ាំជាតិស្ករលើសលប់ ក៏បង្កើននូវហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូងផងដែរ។
៤. សាច់កែច្នៃ និងសាច់ក្រហម
តាមការស្រាវជ្រាវមួយចំនួន បានបង្ហាញថា សាច់ក្រហម ដែលមានដូចជាសាច់គោ សាច់ជ្រូក ចៀម។ល។ និងសាច់កែច្នៃ គឺជាប្រភេទអាហារដែលនាំឲ្យមានការរលាក ហើយវាធ្វើឲ្យសភាពនៃជំងឺរលាកសន្លាក់កាន់តែធ្ងន់ធ្ងរផងដែរ។
៥. អាហារដែលមានជាតិប្រៃខ្លាំង
បន្ថែមពីនេះ អ្នកជំងឺរលាកសន្លាក់ គួរចៀសវាងញ៉ាំអាហារដែលមានជាតិប្រៃខ្លាំង ដូចជាស៊ុបកំប៉ុង ភីហ្សា ឈីស និងអាហារប្រភេទកែច្នៃដទៃផ្សេងទៀត ដែលជាឫសគល់នៃការកើតមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងពិបាកនឹងជាសះស្បើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]