(ភ្នំពេញ)៖ ដោយសារតែ កំណើននៃការបរិច្ចាគថវិកា ពីសំណាក់សប្បុរជន កាន់តែច្រើនទៅ ចាប់តាំងពីយប់មិញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ពេលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សប្បុរសជនដែលចង់ចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ អាចទាក់ទងតាមមធ្យោបាយ២នេះបាន។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាមាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ១) តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី និង 

២) តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy។

សម្រាប់ការចូលរួមតាម ABA សម្តេចតេជោ ហ៊ុន សែន បានស្នើសប្បុរសជនដាក់ឈ្មោះ និងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីសម្តេចបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។

គួរបញ្ជាក់ផងដែរ បើគិតមកទល់ពេលនេះ​សម្តេច បានប្រកាសថា ទទួលបានថវិកា ជាង១៨លានដុល្លារ ហើយសម្តេចចាត់ទុកការចូលរួមបរិច្ចាគ ដើម្បីទិញវ៉ាក់សាំងការពារកូវីដ១៩ មកប្រទេសកម្ពុជានេះ ជា«ខឿនការពារសុខភាពរបស់ប្រជាជន»៕

សាររបស់សម្តេចតេជោ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]