ភ្នំពេញ ៖ ក្រុមហ៊ុន EZECOM ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ឈាន​មុខ​គេ​របស់​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​អំពីការ​ប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ចំពោះ​វិស័យ​អប់រំ​អនឡាញ​ តាម​រយៈ​​ការឧបត្ថម្ភ​ប្រាក់​​​រង្វាន់​​​ដល់​អ្នក​ឈ្នះ​ពានរង្វាន់​គ្រូបង្រៀន​ ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​​​កម្ពុជា។

ក្រុមហ៊ុន EZECOM ដែលជួយ​គាំទ្រ​ដល់​វិស័យ​អប់រំ​អនឡាញ បាន​ផ្តល់​ប្រាក់​រង្វាន់​ចំនួន ១.២៥០​ដុល្លារ និង​កុំព្យូទ័រ​យួរដៃ​មួយ​គ្រឿង​ ជូន​ដល់​លោក ថុល ថាន់ថន ដែលជា​អ្នក​ឈ្នះពានរង្វាន់​គ្រូ​បង្រៀន​ ​ដែល​​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ប្រចាំ​​ឆ្នាំ២០២០ នេះ។ ការ​ប្រកួត​ដណ្តើម​ពាន​រង្វាន់នេះ​ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ​ យុវជន និងកីឡា ដោយ​មានការ​សហការ​ជាមួយ​ក្រុមហ៊ុន Step IT Academy Cambodia និងក្រុមហ៊ុន The Idea

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រង្វាន់ទី១ 

ក្រុមហ៊ុន EZECOM ក៏បានផ្តល់​រង្វាន់​ដល់​បេក្ខជន និង​បេក្ខនារីដែលជាប់​ចំណាត់​លេខ​២ និង​លេខ​៣​ ផងដែរ ដោយអ្នក​នាង គីម មិថុនា ដែលជាប់​លេខ២ ទទួល​បានប្រាក់​រង្វាន់ចំនួន ៥០០​ដុល្លារ​ និង​កុំព្យូទ័រ​យួរដៃមួយគ្រឿង និង​លោក ចៅ វណ្ណៈ ដែលជាប់​លេខ​៣ ទទួល​បាន​ប្រាក់​រង្វាន់ចំនួន ៣៥០​ដុល្លារ និង​កុំព្យូទ័រ​យួរដៃ​​មួយ​គ្រឿង។

លោក កាំង តាំង នាយក​បទពិសោធ​បុគ្គលិក​នៃ​ក្រុមហ៊ុន EZECOM បាន​ថ្លែងថា៖

ប្រសាសន៍លោក កាំង តាំង 

លោក កាំង តាំង មានប្រសាសន៍ថា៖

  ប្រសាសន៍លោក កាំង តាំង

លទ្ធផល​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់​គ្រូបង្រៀន​ ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​ប្រចាំឆ្នាំ​២០២០ នេះ ត្រូវ​បាន​ប្រកាស​នៅថ្ងៃ​ចុងក្រោយ​នៃ​វេទិកាសិក្សា តាមប្រព័ន្ធអេឡិចត្រូនិចលើក​ទី១ ឆ្នាំ២០២០ (1st Cambodian E-Learning Forum 2020) ដែល​បាន​ប្រារព្ធ​​ធ្វើឡើង​នៅ​ថ្ងៃទី០​៣ និងទី០​៤ ខែ​ធ្នូ ឆ្នាំ២០២០។ ពាន​រង្វាន់​នេះ ​ត្រូវបាន​បង្កើតឡើង​ដើម្បី​លើក​ទឹក​ចិត្តដល់​គ្រូ​​បង្រៀន​ រាប់​ចាប់​ពី​គ្រូ​ថ្នាក់​មតេ្តយ្យសិក្សា ​រហូត​ដល់​​គ្រូ​មធ្យមសិក្សា ឱ្យ​បង្ហាញ​ភាព​ច្នៃ​ប្រឌិត  និង​ទេពកោសល្យ​របស់​ពួកគេ​ ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា ដើម្បី​លើក​កម្ពស់​បច្ចេកទេស​បង្រៀន និង​វិធីសាស្ត្រ​រៀនសូត្រ។

រង្វាន់ទី២

វេទិកា​នេះ​ ដែល​ដំបូង​ឡើយ​​គ្រោង​នឹង​ធ្វើឡើង​ជា​ព្រឹត្តិការណ៍​ជួប​ជុំ​គ្នា​ធម្មតា ត្រូវ​បាន​ផ្លាស់ប្តូរ​ទៅធ្វើ​ជា​អនឡាញ​​ទាំង​ស្រុង​វិញ ដោយសារ​ក្តី​បារម្ភ​ពីការ​​រាតត្បាត​ជំងឺ​កូវីដ-១៩ នា​ពេលថ្មីៗ​នេះ។

ឯកឧត្តម​បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បានថ្លែង​នៅក្នុង​សុន្ទរកថា​បិទ​វេទិកា​នេះថា ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ បាន​បង្កើន​ភាព​បន្ទាន់​សម្រាប់​អ្នកអប់រំ មាតាបិតា និង​គ្រូ​បង្រៀនឱ្យ​ត្រៀម​លក្ខណៈ​រួច​រាល់​សម្រាប់ការ​រៀន​សូត្រ​តាម​អេឡិច​ត្រូនិច ជា​ពិសេស​នៅក្នុង​បរិបទ​របស់​​កម្ពុជា។ ឯកឧត្តម​ក៏បាន​កោត​សរសើរ​ផង​ដែរ​ដល់​អ្នក​រៀបចំ​កម្មវិធី​ ដែល​រួម​មានក្រសួង​អប់រំ ក្រុមហ៊ុន Step IT Academy Cambodia និង​ក្រុមហ៊ុន The Idea ព្រមទាំង​ក្រុមហ៊ុន​ជាច្រើនទៀត​ដូចជា​ក្រុមហ៊ុន EZECOM ដែល​បាន​គាំទ្រ​ដល់​វេទិកា​នេះ។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ថ្លែង​ថា៖

ប្រសាសន៍ឯកឧត្តម​បណ្ឌិត ហង់ ជួនណារ៉ុន

ក្រុមហ៊ុន EZECOM ត្រូវ​បានបង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៧ ហើយ​ចាប់​តាំង​ពី​ពេល​នោះមក​ បាន​ក្លាយជា​ក្រុមហ៊ុន​ផ្តល់សេវា​ទូរគមនាគមន៍​ឈាន​មុខ​គេមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន EZECOM ផ្តល់​ជូន​អតិថិជន​​ជាមួយ​កញ្ចប់សេវា​កម្ម​ច្រើន​ប្រភេទ​ ​តាមរយៈ​ខ្សែ​ហ្វាយ​ប៊ើអុបទិក (Fibre Optic) សម្រាប់​បំពេញ​តម្រូវ​ការ​អតិថិជន​ជាមួយ​នឹងសេវា​អ៊ីនធឺណិត​​ល្បឿន​ ដែល​ល្អ​ឥត​ខ្ចោះ និង​ដំណោះ​​ស្រាយ​អ៊ីនធឺណិត និង​ទូរគមនាគមន៍​ផ្សេងៗ​ទៀត​ដល់​ក្រុមហ៊ុន  និង​អ្នក​ប្រើ​ប្រាស់​នៅទូទាំង​ប្រទេសកម្ពុជា។ ក្រុមហ៊ុន EZECOM បានទិញ​ក្រុមហ៊ុន​ខ្សែ​ហ្វាយ​ប៊ើអុបទិក Telcotech ដែល​ផ្តល់​លទ្ធភា​ពដល់​ការ​​​ពង្រីកការ​ផ្តល់សេវា​របស់ខ្លួន​ ៩៩% នៃ​ផ្ទៃ​ប្រទេស។

ក្រុមហ៊ុន EZECOM គឺ​ជា​ក្រុមហ៊ុន​អ៊ីនធឺណិត​តែ​មួយ​គត់​ ដែល​មាន​ប្រព័ន្ធ​ខ្សែកា​ប្លិ៍​បាត​សមុទ្រ​ផ្ទាល់​ខ្លួន​ដំបូង​​គេនៅកម្ពុជា ពោលគឺ​​បណ្តាញ​ខ្សែ​កាប្លិ៍​ម៉ាឡេស៊ី–កម្ពុជា–ថៃ (MCT) ដែល​លាត​សន្ធឹង​ប្រហែល ១.៣០០​​គីឡូម៉ែត្រ។ បណ្តាញ​ខ្សែ​កាប្លិ៍​បាត​សមុទ្រ​នេះ ធ្វើ​ឲ្យប្រទេស​កម្ពុជា​ក្លាយ​ជា​ចំណុច​តភ្ជាប់​មួយ​ទៅ​កាន់​ទ្វីប​អាស៊ី​ទាំង​មូល និង​អាច​ឱ្យ​​ប្រទេស​កម្ពុជា​​​តភ្ជាប់​ទៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តំបន់​អាស៊ាន និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក​បាន​យ៉ាង​ងាយ ដោយ​ឆ្លង​កាត់​តាម​ប្រទេស​ម៉ាឡេស៊ី។ ក្រុមហ៊ុន EZECOM ក៏​បាន​ចាប់​ដៃ​គូ​ផង​ដែរ​ជា​មួយ​ក្រុមហ៊ុន NXT Network ដែល​ជា​ក្រុមហ៊ុន​មាន​ជំនាញ​ខាង​ចែក​ចាយ​អ៊ីនធឺណិត​ខ្នាត​ធំ​ក្នុង​តំបន់​អាស៊ាន​ ដែល​បាន​ប្រកាស​ភាព​ជាដៃ​គូយុទ្ធសាស្រ្ត​មួយ​ ដើម្បី​រួម​គ្នា​ផ្តល់​សេវាកម្ម​កាន់​តែ​ប្រសើរ​ឡើង​ សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា ឡាវ ភូមា វៀតណាម និងថៃ។ 

រង្វាន់ទី៣

ក្នុង​ឆ្នាំ​២០១១ ក្រុមហ៊ុន EZECOM បានក្លាយជា​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ីនធឺណិត​ដំបូងគេ​ក្នុង​ប្រទេស​កម្ពុជា​​ ដែល​ទទួលបាន​វិញ្ញាបនបត្រ​ ISO។ ក្រុមហ៊ុន​ក៏បាន​ឈ្នះ​ពាន​រង្វាន់ Best ISP Award រយៈ​ពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​ផង​ដែរ​ គឺ​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១២ បាន​ឈ្នះ​ពានរង្វាន់​ Cambodia ICT Awards (CICTA) និង​ទទួ​ល​បានពាន​រង្វាន់ Best ISP for Enterprise Award ក្នុង​ឆ្នាំ​២០១៦ បាន​ឈ្នះ​ពាន​រង្វាន់ Best Employer Brand Award ក្នុង​ឆ្នាំ​២០១៧ និង​ត្រូវ​បាន​ទទួលស្គាល់ជា​ផ្លូវ​ការ​ជាមួយ​នឹង​វិញ្ញាបនបត្រ ISO 9001:2015 Certification ក្នុង​ឆ្នាំ​២០២០នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]