កោះរ៉ុង៖ បើនិយាយពីការថតម៉ូត មានសិល្បការិនីជាច្រើន បានបង្ហាញខ្លួនស្លៀកក្នុងឈុតសម្លៀកបំពាក់ ដែលមានការច្នៃឡើងថ្មីឲ្យឃើញពីភាពលេចធ្លោ ព្រមទាំងបានរៀបចំខ្លួនយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញថែមទៀតផង។ ក្នុងនោះដែរ បើក្រឡេកទៅមើល កញ្ញា ចន សុទីម៉ា ដែលជា Miss Dream Girl Of The Year 2019/2020 និងកញ្ញា ឈុន រក្សា ទើបនឹងក្លាយជាម្ចាស់ជ័យលាភីលំដាប់រងទី១ក្នុងកម្មវិធី Miss Universe Cambodia 2020 បានរួមការងារថតម៉ូតជាមួយគ្នា ស្លៀកនូវឈុតប៊ីគីនីយ៉ាងស៊ីអារម្មណ៍តែម្ដង។
លើសពីនេះទៅទៀត បើនិយាយពីរូបសម្ផស្ស កញ្ញា ចន សុទីម៉ា និងកញ្ញា ឈុន រក្សា ពិតជាមានរូបសម្រស់ស្រស់ស្អាតដូចគ្នាតែម្ដង ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ពេលតារាស្រីពីររូបនេះ បានស្លៀកនៅឈុតស៊ិចស៊ីបញ្ចេញរាងស្រឡូន និងបង្ហាញស្ទីលថតរូបស៊ីអារម្មណ៍ដូចនេះហើយ ឃើញថាលេចធ្លោខ្លាំងតែម្ដង។ បើទោះបី អ្នកទាំងពីរទើបតែបានរួមការងារជាមួយគ្នាជាលើកដំបូង តែមើលទៅតារាស្រីទាំងពីររូបនេះ ពិតជាស្និទ្ធសា្នលជាមួយគ្នាខ្លាំងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីបង្ហោះរូបភាពថ្មី បង្ហាញភាពស៊ិចស៊ីនេះរួច មានអ្នកលេងបណ្ដាញសង្គម និងអ្នកគាំទ្រជាច្រើន បានចូលទៅ Comment សរសើរពីរូបសម្រស់តារាស្រីពីររូបនេះគ្រប់គ្នាសឹងតែមិនដាច់ពីមាត់ ខណៈបានឃើញ កញ្ញា ចន សុទីម៉ា និងកញ្ញា ឈុន រក្សា បានបង្ហាញស្នាដៃថ្មីរួមការងារថតម៉ូតស៊ីអារម្មណ៍នៅមាត់សមុទ្រយ៉ាងដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]