ភ្នំពេញ៖ អតីតបវរកញ្ញា Miss Dream Girl of The year International ២០១៩/២០២០ ឬលំដាប់រងទី៤ ក្នុងកម្មវិធី Miss Tourism International ២០១៩ កញ្ញា ចន សុទីម៉ា ក្រោយមានឈ្មោះជាបវរកញ្ញារួច នាងកាន់តែទទួលបានឈ្មោះល្បីល្បាញមានមហាជនស្គាល់ច្រើនគួរឲ្យកត់សម្គាល់។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នតារារូបនេះក៏កាន់តែមានភាពមមាញឹកជាមួយការងារជាបន្តបន្ទាប់ផងដែរ បើតាមការសង្កេតឃើញកន្លងមក។
ម្យ៉ាងវិញទៀត បើនិយាយដក់រូបសម្ផស្សឃើញថា កញ្ញា ចន សុទីម៉ា ពិតជាមានរូបសម្រស់ស្រស់ស្អាតជា ពិសេស មានមុខមាត់ស្អាតមានមន្តស្នេហ៍តែម្ដង។ ជាពិសេស ពេលដែលតារាស្រីរូបនេះតុបតែងខ្លួន មិនថាក្នុងឈុតសម្លផកបំពាក់ទាម័យ ឬបែបបុរាណនោះទេ ឃើញថាមានភាពលេចធ្លោ និងគួរជាទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ប្រិយមិត្ត និងហ្វេនកញ្ញា ចន សុទីម៉ាផ្ទាល់ ច្បាស់ជាបានដឹងរួចមកហើយអំពីកម្ពស់ដ៏ខ្ពស់ស្រឡះរបស់នាង ដោយតារារូបនេះមានកម្ពស់រហូតដល់១,៧៨ ម៉ែត្រឯណោះ។ ក្នុងនោះដែរ ថ្មីៗនេះ អតតីតបវរកញ្ញារូបនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនភ្លឹកនឹងកម្ពស់របស់នាងគ្រប់គ្នា ដោយសារនាងបានតុបតែងខ្លួនស្លៀកខោជើងខ្លី បញ្ចេញជើងវែងស្រឡូននោះ។ បើទោះបីតារាស្រីរូបនេះមិនពាក់នូវស្បែកជើងកែង តែមើលទៅនាង នៅតែខ្ពស់ ហើយមានរូបរាងតូចច្រឡឹងទៀតផង។
ក្រោយអ្នកលេងបណ្ដាញសង្គមជាច្រើន បានឃើញរូបភាពថ្មីរបស់តារារូបនេះរួច ពួកគេបានពោលពាក្យសរសើរពីរូបសម្រស់ និងកម្ពស់ខ្ពស់របស់នាងគ្រប់ៗគ្នាសឹងមិនដាច់ពីមាត់តែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]