ជឿថា គ្នាយើងខ្លះធ្លាប់មានអារម្មណ៍ថាមិនស្រួល ឬឈឺធ្មេញ នៅពេលដែលខាំការ៉េម ឬហុតស៊ុបក្ដៅៗ។ ស្របពេលដែលយើងឈឺធ្មេញពេលញ៉ាំអាហារត្រជាក់ពេក ឬក្ដៅពេកអាចជាសញ្ញាពុកធ្មេញ វាក៏ជាបញ្ហាមួយសម្រាប់មនុស្សមានបញ្ហាស្រៀវធ្មេញដែរ។
បើយើងមានបញ្ហាស្រៀវធ្មេញ សកម្មភាពដែលយើងធ្វើប្រចាំខ្លះអាចបង្កការឈឺចាប់មួយរយៈខ្លីដូចជា ដុសធ្មេញ ញ៉ាំអាហារ ឬផឹកទឹក។ល។ វាអាចជាបញ្ហាបណ្ដោះអាសន្ន ឬជាបញ្ហារ៉ាំរ៉ៃហើយវាអាចប៉ះពាល់ដល់ធ្មេញមួយ ឬច្រើន ឬធ្មេញទាំងអស់ក្នុងពេលតែមួយ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្នាយើងមួយចំនួនមានបញ្ហាស្រៀវធ្មេញជាងមនុស្សទូទៅ ដោយសារស្រទាប់ខាងក្រៅដែលការពារធ្មេញមានសភាពស្ដើង។ ចំណែកសកម្មភាពដែលយើងធ្វើប្រចាំថ្ងៃ អាចធ្វើឲ្យស្រទាប់ធ្មេញខាងក្រៅកាន់តែស្ដើងដូចជា៖
- ដុសធ្មេញខ្លាំងពេក
- ប្រើច្រាស់ដុសធ្មេញរឹងៗ
- មានទម្លាប់សង្កៀតធ្មេញពេលយប់
- ញ៉ាំ ឬផឹកចំណីអាហារមានជាតិអាស៊ីដជាប្រចាំ។ល។
ជួនកាល ការច្រាលអាស៊ីដក្រពះញឹកញាប់ ឬក្អួត ក៏អាចជាកត្តាមួយធ្វើឲ្យធ្មេញពុកទៅតាមនោះដែរ។ ម៉្យាងទៀត បញ្ហាស្រៀវធ្មេញ អាចបណ្ដាលមកពីធ្មេញចាប់ផ្ដើមពុក ធ្មេញខូច ធ្មេញក្រហត ដែលធ្វើឲ្យយើងស្រៀវធ្មេញតែមួយ ឬនៅតំបន់ក្បែរៗនោះ។ ដូចគ្នានេះដែរ យើងក៏អាចមានបញ្ហាស្រៀវមួយរយៈខ្លីក្រោយពេលប៉ះធ្មេញ ខាត់ធ្មេញឲ្យស និងការសម្អាតធ្មេញផ្សេងទៀត ដែលអាចធ្វើឲ្យយើងឈឺចាប់រាប់ថ្ងៃ។
ដើម្បីទប់ស្កាត់ មិនឲ្យមានបញ្ហាស្រៀវធ្មេញកើតឡើង យើងគួរតែ៖
– ដុសធ្មេញ២ដង/ថ្ងៃ ជាមួយច្រាស់ទន់ និងថ្នាំដុសធ្មេញដែលមានជាតិ flouride និងសម្អាតធ្មេញក្រោយពេលញ៉ាំអាហាររួច
– មិនត្រូវដុសធ្មេញខ្លាំងៗពេក
– ចៀសវាងអាហារមានជាតិអាស៊ីដខ្ពស់ដូចជា ពពួកផ្លែ citrus ស្រាក្រហម ទឹកក្រូចកំប៉ុង។ល។
– ចៀសវាងសង្កៀតធ្មេញពេលយប់ បើអាចគួរទៅជួយទណ្ឌពេទ្យ ពីបញ្ហាធ្មេញ និងទម្លាប់សង្កៀតធ្មេញពេលយប់នេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]