មនុស្សរាល់គ្នាតែងតែស្រមៃចង់បានរាងកាយសមសួនដែលគួរឲ្យទាក់ទាញ។ ប៉ុន្តែវាហាក់ដូចជាមានភាពអយុត្តិធម៌ទៅវិញ នៅពេលដែលអ្នកខ្លះចង់តមអាហារ មិនហ៊ានញ៉ាំនេះ មិនហ៊ានញ៉ាំនោះ ព្រមទាំងហាត់ប្រាណថែមទៀត តែបែរជាធាត់ជ្រុល។ រីឯអ្នកខ្លះវិញ អាចញ៉ាំគ្រប់យ៉ាង តែរាងនៅតែស្លីមដដែល។ តើពួកគេមានអាថ៌កំបាំងអ្វីទៅ? ហើយតើពួកគេគ្រប់គ្រងទម្ងន់ខ្លួនយ៉ាងដូចម្តេចខ្លះ?
យ៉ាងណាមិញ មានកត្តាជាច្រើនដែលធ្វើឲ្យមនុស្សមួយចំនួនមិនដែលស្គាល់ពាក្យថាឡើងទម្ងន់ទាល់តែសោះ ដូចជាកត្តាហ្សែន អាហារូបត្ថម្ភ និងទម្លាប់នៃការញ៉ាំជាដើម ហើយវាក៏មានភាពខុសៗគ្នា អាស្រ័យទៅលើបុគ្គលនោះផ្ទាល់តែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ កត្តាមួយក្នុងចំណោមកត្តាដែលសំខាន់ៗផ្សេងទៀត គឺមិនមានជាប់ពាក់ព័ន្ធទៅនឹងប្រភេទរូបរាងកាយ ឬការដុតរំលាយអាហារនោះទេ។ ទោះបីជាមានមនុស្សជាច្រើនញ៉ាំអ្វីតាមតែចិត្តរបស់ខ្លួនហើយមិនឡើងទម្ងន់ នោះមិនមានន័យថាពួកគេញ៉ាំច្រើនជាងយើងឡើយ។ ឧទាហរណ៍នារីម្នាក់នោះញ៉ាំការ៉េមរាល់ថ្ងៃ តែគាត់ញ៉ាំអាហារដទៃទៀតតិចតួចប៉ុណ្ណោះ ឬនៅពេលដែលគាត់ញ៉ាំអាហារ គាត់មានទម្លាប់ញ៉ាំយឺតៗ ហើយឆាប់ឆ្អែតជាដើម។
១.កម្រិតកាឡូរីទាប និងធ្វើចលនាច្រើន
វេជ្ជបណ្ឌិត Frank Greenway ប្រធានផ្នែកបុគ្គលិកវេជ្ជសាស្ត្រនៃមជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្ត្រ Pennington មានប្រសាសន៍ថា បើយើងវាស់កម្រិតកាឡូរីរបស់ពួកគាត់ យើងអាចនឹងដឹងថា ពួកគាត់អាចមិនញ៉ាំច្រើនដូចអ្វីដែលយើងគិតឡើយ។
សកម្មភាពរាងកាយ ក៏អាចធ្វើឲ្យមានភាពខុសគ្នាបានដែរ ប៉ុន្តែមិនមែនសំដៅទៅលើការហាត់ប្រាណនៅក្នុងក្លឹបហាត់ប្រាណឡើយ។ អ្នកខ្លះធ្វើចលនាច្រើន ទោះបីជាគាត់មិនមែនជាអ្នកកីឡាក៏ពិតមែន។ នៅពេលដែលគាត់ធ្វើចលនាច្រើន រាងកាយរបស់គាត់ក៏ដុតរំលាយអាហារឆាប់រហ័សផងដែរ។
២. ថាមពលដុតបំផ្លាញជាតិកាឡូរីច្រើន
មួយវិញទៀត មានភស្តុតាងខ្លះបានបង្ហាញថា មានមនុស្សមួយចំនួនកើតមកជាមួយនឹងថាមពលដុតបំផ្លាញជាតិកាឡូរីច្រើនតាំងពីកំណើត បើទោះបីជាពួកគាត់មិនបានហាត់ហាត់ប្រាណសោះក៏ដោយ។ ការបញ្ជូនសញ្ញានៃប្រព័ន្ធប្រសាទ និងអ័រម៉ូនដែលចរាចរនៅក្នុងឈាមរបស់យើង បានធ្វើអន្តរកម្មដើម្បីឲ្យយើងដឹងនៅពេលដែលយើងឃ្លាន ឬឆ្អែត ដែលនេះហៅថាប្រព័ន្ធបញ្ជានៃចំណង់អាហារ ហើយវាអាចមានលក្ខណៈរំញោចខ្លាំងចំពោះមនុស្សមួយចំនួនជាងអ្នកឯទៀត។
៣. ហ្សែន
ចំណែកឯកត្តាហ្សែនវិញ ក៏រួមចំណែកផងដែរនៅក្នុងទំនោរនៃការឡើង ឬស្រកទម្ងន់របស់មនុស្សយើង។ តាមការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា មនុស្សស្គមមានហ្សែនពាក់ព័ន្ធទៅនឹងភាពធាត់ជ្រុលតិចតួចបំផុត។ ប៉ុន្តែកត្តាហ្សែនតែម្យ៉ាងពុំអាចកំណត់អំពីទម្ងន់ខ្លួនរបស់យើងបានឡើយ ពីព្រោះ វាពុំមានលទ្ធផលណាមួយ បង្ហាញថា មានប្រភេទហ្សែនដែលអាចការពារភាពធាត់ជ្រុល ឬនាំទៅរកភាពធាត់ជ្រុលឡើយ។
ដូចនេះហើយ ការឡើងទម្ងន់ ឬរក្សាទម្ងន់ឲ្យនៅឋិតថេរគឺមិនអាចកំណត់មុនបានឡើយ ហើយវាមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]