ភ្នំពេញ៖ ជាការពិតណាស់ ស្របពេលដែលបច្ចុប្បន្នប្រទេសកំពុងខ្វះខាតថវិកាក្នុងការទិញវ៉ាក់សាំងកូវីដ១៩ មកពីក្រៅប្រទេស ដើម្បីជួយព្យាបាលជូនដល់ប្រជាជនដោយឥតគិតថ្លៃ យើងឃើញថា នាពេលកន្លងមកមានបណ្ដាអ្នកមានមុខមាត់ក្នុងសង្គម សិល្បករ សិល្បការនី និងសប្បុរសជនជាច្រើន បាននាំគ្នាសហការគ្នាបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនជាហូរហែជូនទៅកាន់ថ្នាក់ដឹកនាំ ដែលរឿងមួយនេះពិតជាគួរឲ្យសរសើរខ្លាំងមែនទែន។
ទន្ទឹមនឹងនេះដែរ កាលពីម្សិលតារាចម្រៀងជើងចាស់ កញ្ញា សុខ ពិសី ក៏បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែត ក៏ដូចជាហ្វេនៗជាច្រើន ពោលពាក្យសរសើរពីនាងសឹងគ្រប់គ្នាផងដែរ ដោយតារាស្រីរូបនេះ ក៏បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនដូចទៅនឹងតារាដទៃទៀតដែរ ដែលនាងបានបរិច្ចាគទឹកប្រាក់ចំនួន ៣ពាន់ដុល្លារជូនទៅកាន់រាជរដ្ឋាភិបាល ដើម្បីត្រៀមថវិកាទាំងនោះ ទៅទិញវ៉ាក់សាំងកូវីដ១៩ព្យាបាលជូនប្រជាជន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់បន្ថែមថា នេះក៏មិនមែនជាលើកទីមួយនោះទេ ដែលតារាស្រីសាច់ចាំរូបនេះ បានធ្វើរឿងជួយសង្គមបែបនេះ ព្រោះជាញឹកញាប់រាល់ពេល ដែលប្រទេសជួបគ្រាអាសន្នម្ដងៗ នាងតែងតែជួយមិនដែលរំលងមួយរឿងនោះឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]