ភ្នំពេញ៖ ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានប្រកាសពីគម្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលបំណងទប់ស្កាត់ និងការពារប្រជាជនកម្ពុជាពីការឆ្លងជំងឺនេះ។ យុទ្ធសាស្រ្តរបស់ សម្តេច ដែលបានលើកឡើងពិតជាល្អឥតអ្វីប្រៀបបាន យើងខ្ញុំជាថ្នាក់គ្រប់គ្រង បុគ្គលិក ធនាគារ ហត្ថា និងប្រជាពលរដ្ឋកម្ពុជាសុំចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនជាមួយសម្តេចដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
ដើម្បីគាំទ្រដល់យុទ្ធសាស្រ្តរបស់សម្តេច និងជួយសម្រួលដល់សប្បុរសជនទាំងអស់ដែលមានបំណងបរិច្ចាគថវិកាគាំទ្រដល់ការទិញវ៉ាក់សាំងនេះ ធនាគារ ហត្ថា ដែលមានបណ្តាញការិយាល័យសាខាធំលំដាប់ទី២ ក្នុងប្រទេសកម្ពុជា បានបង្កើតគណនីសប្បុរសធម៌ កូវីដ១៩ សម្រាប់ផ្តល់ភាពងាយស្រួលដល់ អតិថិជន របស់ធនាគារ ហត្ថា និងសប្បុរសជនទាំងអស់ ព្រមទាំងនិយោជិតរបស់ខ្លួន ធ្វើការបរិច្ចាគជូនរាជរដ្ឋាភិបាល។ សប្បុរសជនអាចធ្វើការបរិច្ចាគដោយផ្ទេរចូលគណនី Hattha Bank Covid-19 Contribution Fund របស់ធនាគារ ហត្ថា ដែលមានលេខគណនី 168000033270 (សម្រាប់ប្រាក់រៀល) និង 168000033305 (សម្រាប់ប្រាក់ដុល្លារ) ហើយការបរិច្ចាគអាចធ្វើឡើងតាមរយៈសេវាធនាគារចល័ត ឬនៅបញ្ជរបេឡាសាខាគ្រប់ខេត្តក្រុងរបស់ធនាគារ ហត្ថា ដោយមិនគិតថ្លៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា ធនាគារ ហត្ថា ទើបតែបានកម្លាយខ្លួនជាផ្លូវការទៅជាធនាគារពាណិជ្ជ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត នៅខែសីហា ឆ្នាំ២០២០ថ្មីៗនេះ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ២៦ឆ្នាំ។ បច្ចុប្បន្ន ធនាគារ ហត្ថា មានការិយាល័យសាខាចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាហិរញ្ញវត្ថុថ្មីៗជាច្រើនបន្ថែមទៀត។ ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]